ផ្នែកហាទីស្ហ(ប្រសាសន៍របស់ព្យាការី)
ចម្លើយ. អំពី អាមីរុលមុមីនីន អាពូហាហ្វស៊ិន អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ អាស្រ័យទៅតាមគោលបំណង(នៀត) ហើយបុគ្គលគ្រប់រូបនឹងទទួលបានផល(ការតបស្នង)តាមអ្វីដែលជាបំណងប្រាថ្នា(នៀត)របស់គាត់។ ដូចនេះ បុគ្គលណាផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)ដើម្បីអល់ឡោះ និងអ្នកនាំសារ(រ៉ស៊ូល)របស់ទ្រង់ ការផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)របស់គាត់ត្រូវបានអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទទួលស្គាល់(អល់ឡោះផ្តល់ផលបុណ្យឲ្យ)។ ហើយបុគ្គលណាផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)ដើម្បីផលប្រយោជន៍លោកិយ គាត់នឹងទទួលបានផលប្រយោជន៍នោះ (តែមិនបានទទួលផលបុណ្យពីអល់ឡោះឡើយ) ឬអ្នកខ្លះផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)ដើម្បីរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីណាម្នាក់ ការផ្លាស់ប្តូរទីកន្លែងរបស់គាត់ នឹងបានផលទៅតាមគោលបំណងរបស់គាត់”។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. រាល់ទង្វើកុសលទាំងឡាយ ចាំបាច់ត្រូវមានការនៀត ដូចជា ការប្រតិបត្តិសឡាត ការបួស ការធ្វើហាជ្ជី និងទង្វើកុសលផ្សេងៗទៀត។
២. ចាំបាច់ត្រូវមានភាពអៀខ្លើស(ជ្រះថ្លា)ក្នុងការនៀតចំពោះអល់ឡោះជាម្ចាស់។
ហាទីស្ហទី២
ចម្លើយ. អំពី អ៊ុមមុលមុមីនីន អ៊ុមមូ អាប់ទុលឡោះ អាអ៊ីស្សះ رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖ “បុគ្គលណាបង្កើតអ្វីមួយថ្មីនៅក្នុងកិច្ចការសាសនារបស់យើង ហើយប្រការនោះពុំមែនជាកិច្ចការសាសនាពីយើងទេនោះ វានឹងត្រូវគេបដិសេធចោល”។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ហាមឃាត់ពីការបង្កើតថ្មីក្នុងសាសនាអ៊ីស្លាម(ប្រការពិទអះ)។
២. ជាការពិតណាស់ រាល់ទង្វើទាំងឡាយដែលគេបង្កើតឡើងថ្មីនៅក្នុងសាសនាអ៊ីស្លាមនោះ នឹងត្រូវគេបដិសេធចោលដោយគេមិនទទួលយកវានោះឡើយ។
ហាទីស្ហទី៣
ចម្លើយ. អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ “ថ្ងៃមួយ ពេលពួកយើងកំពុងអង្គុយជាមួយរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែមានបុរសម្នាក់បានមកដល់ ដោយស្លៀកសម្លៀកបំពាក់ពណ៌សស្គុស សក់ខ្មៅរលោង មិនឃើញមានស្លាកស្នាមអ្វីមួយនៅលើខ្លួនគាត់ដែលបញ្ជាក់ថា ជាអ្នកដំណើរមកពីឆ្ងាយនោះទេ ហើយក៏គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកយើងស្គាល់គាត់នោះដែរ។ ក្រោយមក បុរសនោះក៏អង្គុយទល់មុខនឹងព្យាការី ដោយយកជង្គង់របស់គាត់ទាំងពីរដាក់ទល់នឹងជង្គង់ព្យាការី ហើយបាតដៃទាំងពីររបស់គាត់ដាក់លើភ្លៅខ្លួនឯង រួចសួរថា៖ “ឱមូហាំម៉ាត់! ចូរប្រាប់ខ្ញុំអំពីអ៊ីស្លាម”។ លោកបានឆ្លើយថា៖ “អ៊ីស្លាម គឺអ្នកត្រូវធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡាះមួយគត់ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសារ(រ៉សូល)របស់អល់ឡោះ។ បន្ទាប់មក ត្រូវប្រតិបត្តិសឡាត ត្រូវបរិច្ចាគហ្សាកាត់ ត្រូវបួសខែរ៉ម៉ាហ្ទន និងធ្វើហាជ្ជីនៅពៃតុលឡោះ ប្រសិនបើអ្នកមានលទ្ធភាពទៅដល់”។ បុរសនោះក៏តបថា៖ “ត្រឹមត្រូវហើយ”។ ពេលនោះ ពួកយើងមានការងឿងឆ្ងល់ណាស់ ព្រោះគាត់ជាអ្នកសួរព្យាការី ហើយគាត់និយាយថា៖ “ត្រឹមត្រូវ”។ បន្ទាប់មក បុរសនោះក៏សួរបន្តទៀតថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន់(ជំនឿ)”? ព្យាការីបានឆ្លើយថា៖ អ៊ីម៉ាន់(ជំនឿ)នោះគឺ អ្នកត្រូវជឿចំពោះអល់ឡោះ ជឿចំពោះម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីរដែលទ្រង់បានបញ្ចុះមក បណ្តាអ្នកនាំសាររបស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងជឿថា វាសនាល្អនិងវាសនាអាក្រក់ សុទ្ធតែអល់ឡោះបានកំណត់រួច”។ បុរសនោះនិយាយថា៖ “ត្រឹមត្រូវ”។ ហើយបុរសនោះក៏សួរបន្តទៀតថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីអៀហសាន(ទង្វើល្អ)”? លោកបានឆ្លើយថា៖ “អៀហសាន(ទង្វើល្អ)នោះគឺ អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះហាក់ដូចជាអ្នកមើលឃើញទ្រង់ បើទោះជាជាក់ស្តែង អ្នកមិនបាន ឃើញទ្រង់ តែអ្នកត្រូវជឿជាក់ថា ទ្រង់កំពុងមើលឃើញអ្នក”។ បុរសនោះក៏សួរបន្តទៀតថា៖ “ចូរប្រាប់ខ្ញុំអំពីពេលវេលានៃថ្ងៃបរលោក(តើវាកើតឡើងនៅពេលណា)”? ព្យាការីលោកបានឆ្លើយថា៖ “មិនមែនអ្នកដែលត្រូវគេសួរសុទ្ធតែចេះជាងអ្នកសួរនោះទេ”។ បុរសនោះសួរបន្តទៀតថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីសញ្ញាសម្គាល់របស់វា(ថ្ងៃបរលោក)”? លោកបានឆ្លើយថា៖ “នៅពេលដែលស្ត្រីជាទាសករគេ ប្រសូត្របានកូនជាចៅហ្វាយនាយរបស់នាង នៅពេលដែលអ្នកក្រខ្សត់ គ្មានស្បែកជើងនិងសម្លៀកបំពាក់ និងអ្នកគង្វាលចៀម ប្រកួតប្រជែងគ្នាខាងគេហដ្ឋាន(មនុស្សវណ្ណៈទាបបំផុតក្លាយជាមេដឹកនាំ ហើយមានទ្រព្យសម្បត្តិច្រើននិងមានអំនួតធ្វើផ្ទះសំបែងយកល្អ និងខ្ពស់ជាងគ្នា”។ ក្រោយពីសួររួចរាល់ហើយ បុរសនោះក៏ចេញទៅ។ មួយសន្ទុះក្រោយមក ព្យាការីបានសួរថា៖ “ឱអ៊ូមើរ! តើអ្នកដឹងទេថា តើនរណាសួរខ្ញុំនោះ”? ខ្ញុំ(អ៊ូមើរ)បានឆ្លើយថា៖ “មានតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ទេដែលដឹងជាងគេ”។ លោកក៏ប្រាប់ថា៖ “គាត់គឺម៉ាឡាអ៊ីកាត់ជីព្រីលដែលមកជួបពួកអ្នកទាំងអស់គ្នា ដើម្បីបង្រៀនពួកអ្នកនូវសាសនារបស់ពួកអ្នក”។ រាយការណ៍ដោយ មូស្លីម
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. បានលើកឡើងអំពីរូកុន(គោលគ្រឹះ)ទាំងប្រាំនៃសាសនាអ៊ីស្លាម ៖
ការសច្ចាថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះតែមួយគត់ ហើយព្យាការីមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។
ប្រតិបត្តិសឡាត
បរិច្ចាគហ្សាកាត់
បួសខែរ៉ម៉ាហ្ទន
ធ្វើធម្មយាត្រាហាជ្ជីនៅឯពៃតុលហារ៉ម(ទីក្រុងម៉ាក្កះ)។
២. បានលើកឡើងពីរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ទាំងប្រាំមួយ ៖
ជំនឿចំពោះអល់ឡោះជាម្ចាស់
ជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់
ជំនឿចំពោះបណ្តាព្រះគម្ពីររបស់ទ្រង់
ជំនឿចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់
ជំនឿចំពោះថ្ងៃបរលោក
និងជំនឿចំពោះវាសនាល្អ និងអាក្រក់(មកពីអល់ឡោះ)។
៣. បានលើកឡើងពីរូកុនអៀហសាន ដែលមានមួយរូកុន នោះគឺ អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះហាក់បីដូចជាអ្នកមើលឃើញទ្រង់ តែអ្នកពុំបានមើលឃើញទ្រង់ទេ ប៉ុន្តែទ្រង់កំពុងមើលឃើញអ្នក។
៤. ពេលវេលាដែលថ្ងៃបរលោកនឹងកើតឡើង គឺគ្មាននរណាម្នាក់ដឹងនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។
ហាទីស្ហទី៤
ចម្លើយ. អំពី អាពូ ហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូ
លុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ជំរុញឲ្យមានសីលធម៌ល្អប្រពៃ
២. ភាពពេញលេញនៃសីលធម៌ គឺជាភាពពេញលេញនៃជំនឿ។
៣. ពិតប្រាកដណាស់ ជំនឿ(អ៊ីម៉ាន់) មានការកើនឡើង និងមានការថយចុះ។
ហាទីស្ហទី៥
ចម្លើយ. អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាស្បថនឹងអ្វីផេ្សងពីអល់ឡោះ គាត់ពិតជាក្លាយជាអ្នកបោះបង់ជំនឿ ឬជាអ្នកស្ហ៊ីរិក”។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. គេមិនអនុញ្ញាតឲ្យស្បថនឹងអ្វីមួយក្រៅពីអល់ឡោះឡើយ។
២. ការស្បថនឹងអ្វីមួយក្រៅពីអល់ឡោះជាម្ចាស់ គឺស្ថិតក្នុងចំណោមប្រការស្ហ៊ីរិកតូច(ពហុទេពនិយមកម្រិតស្រាល)។
ហាទីស្ហទី៦
ចម្លើយ. អំពី អាណាស رضي الله عنه រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ កូនៗរបស់គេ និងមនុស្សលោកទាំងអស់”។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ចាំបាច់ត្រូវស្រឡាញ់ព្យាការីមូហាំម៉ាត់ជាងនរណាៗទាំងអស់។
២. ពិតណាស់ ការស្រឡាញ់ចំពោះព្យាការីមូហាំម៉ាត់ ស្ថិតក្នុងចំណោមភាពពេញលេញនៃជំនឿ(អ៊ីម៉ាន់)។
ហាទីស្ហទី៧
អំពី អាណាស رضي الله عنه រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគាត់ស្រលាញ់ចង់បានល្អដល់បងប្អូនរបស់គាត់ ដូចអ្វីដែលគាត់ចង់បានសម្រាប់ខ្លួនឯង”។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ចាំបាច់ត្រូវស្រឡាញ់ ចង់បានល្អដល់បងប្អូនរបស់ខ្លួន ដូចដែលគេស្រឡាញ់ចង់បានល្អសម្រាប់ខ្លួនឯងដែរ។
២. ពិតណាស់ ការស្រឡាញ់ ចង់បានល្អដល់បងប្អូនរបស់ខ្លួនដូចដែលគេស្រឡាញ់ចង់បានល្អសម្រាប់ខ្លួនឯងដែរនោះ ស្ថិតក្នុងចំណោមភាពពេញលេញនៃជំនឿ(អ៊ីម៉ាន់)។
ហាទីស្ហទី៨
អំពី អាពូសាអ៊ីទ رضي الله عنه អំពី រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅលើដៃរបស់ទ្រង់ថា ជំពូក(អាល់អៀខ្លើស)នេះ ពិតជាសើ្មនឹងមួយភាគបី(១/៣)នៃគម្ពីរគួរអាន”។ រាយការណ៍ដោយអាល់ពូខរី
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ឧត្តមភាពនៃជំពូក អាល់អៀខ្លើស
២. ពិតណាស់ ជំពូកនេះ គឺស្មើនឹងមួយភាគបីនៃគម្ពីរគួរអាន។
ហាទីស្ហទី៩
អំពី អាពូមូសា رضي الله عنه រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ لا حَوْلَ وَلا قُوَّةَ إِلا باللهِ គឺជាកំណប់មួយក្នុងចំណោមកំណាប់នានានៃឋានសួគ៌”។ រាយការណ៏ដោយ អាល់ពូខរី និងមូស្លីម
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. បញ្ជាក់ពីឧត្តមភាពនៃពាក្យនេះ ដោយវាជាកំណប់មួយក្នុងចំណោមកំណប់នានានៃឋានសួគ៌។
២. ការបដិសេធពីអនុភាពនិងឥទ្ធិពលរបស់ខ្ញុំបម្រើទាំងឡាយ ហើយប្រគល់ខ្លួនទៅចំពោះអល់ឡោះតែមួយគត់។
ហាទីស្ហទី១០
ចម្លើយ. អំពី អាន់នួកម៉ាន ពិន ហ្ពាស្ហៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកមានប្រសាសន៍ថា៖ “ពិតណាស់ នៅក្នុងខ្លួនប្រាណ(មនុស្សគ្រប់រូប)មានសាច់មួយដុំ កាលណាសាច់នោះល្អ ខ្លួនប្រាណទាំងមូលក៏ល្អដែរ។ ប៉ុន្ដែ ប្រសិនបើសាច់នោះខូចវិញ ខ្លួនប្រាណទាំងមូលក៏ខូចដែរ។ ប្រាកដណាស់ សាច់នោះគឺ បេះដូង(ចិត្ដ)”។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ភាពល្អប្រសើរនៃដួងចិត្ត គឺជាភាពល្អប្រសើរនៃរាងកាយ ក៏ដូចជាផ្នែកខាងក្រៅផងដែរ។
២. យកចិត្តទុកដាក់ចំពោះភាពល្អប្រសើរនៃដួងចិត្ត ពីព្រោះ វាគឺជាភាពល្អប្រសើររបស់មនុស្សលោក។
ហាទីស្ហទី១១
ចម្លើយ. អំពី មូអាត្ស ពិន ហ្ជាហ្ពាល់ បាននិយាយថា៖ រ៉ស៊ូលុលឡោះﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលពាក្យសំដីចុងក្រោយរបស់គាត់គឺ "لا إلهَ إِلا اللهُ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏
ត្រឹមត្រូវ មានតែអល់ឡោះ)នោះ នឹងបានចូលឋានសួគ៌”។ រាយការណ៍ដោយ អាពូហ្ទាវូទ
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ឧត្តមភាពនៃពាក្យ “لا إلهَ إِلا اللهُ” ដោយខ្ញុំបម្រើរបស់អល់ឡោះអាចចូលឋានសួគ៌តាមរយៈពាក្យនេះ។
២. ឧត្តមភាពរបស់អ្នកដែលសម្តីចុងក្រោយរបស់គេលើលោកិយនេះ គឺពាក្យ "لا إلهَ إِلا اللهُ"។
ហាទីស្ហទី១២
ចម្លើយ. អំពី អាប់ទុលឡោះ ពិន ម៉ាស៊្អូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនមែនជាអ្នកមានជំនឿពេញលេញទេដែលគាត់តែងតែបន្ដុះបង្អាប់គេ ឬដាក់បណ្ដាសាគេ ឬប្រព្រឹត្ដទង្វើអសីលធម៌ ឬអ្នកដែលនិយាយស្ដីអសីលធម៌នោះ”។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ហាមឃាត់ពីពាក្យសម្តីដែលមិនពិត និងពាក្យសម្តីដែលអាក្រក់។
២. ពិតណាស់ការចៀសផុតពីរឿងនេះ គឺជាលក្ខណៈរបស់អ្នកមានជំនឿ ចំពោះការនិយាយស្តីរបស់គេ។
ហាទីស្ហទី១៣
ចម្លើយ. អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូ
លុលឡោះﷺលោកបានមានប្រសាសន៍ថា៖ “ក្នុងចំណោមប្រការដែលបញ្ជាក់ថា អ៊ីស្លាមរបស់បុគ្គលម្នាក់បានល្អប្រសើរនោះ គឺគាត់បោះបង់ចោលនូវអ្វីដែលមិនសំខាន់(គ្មានប្រយោជន៍)”។ រាយការណ៍ដោយ អាត់តៀរមីត្ស៊ី និងអ្នកផ្សេងទៀត
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. បោះបង់អ្វីដែលគ្មានប្រយោជន៍ដល់មនុស្ស មិនថាទាក់ទងនឹងកិច្ចការសាសនាឬកិច្ចការលោកិយរបស់គេ។
២. ពិតណាស់ ការបោះបង់អ្វីដែលគ្មានប្រយោជន៍ គឺស្ថិតក្នុងចំណោមភាពពេញលេញនៃអ៊ីស្លាមរបស់គេ។
ហាទីស្ហទី១៤
ចម្លើយ. អំពី អាប់ទុលឡោះ ពិន ម៉ាស៊្អូទ رضي الله عنه ពិតណាស់ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីរគួរអាន គាត់នឹងទទួលបានផលបុណ្យមួយ ហើយផលបុណ្យមួយនេះ នឹងក្លាយទៅជាដប់។ ខ្ញុំមិនសំដៅថា “អាលីហ្វ ឡាម មីម” ជាតួអក្សរតែមួយនោះទេ ផ្ទុយទៅវិញ “អាលីហ្វ” គឺជាតួអក្សរមួយ “ឡាម” គឺជាតួអក្សរមួយ ហើយ”មីម” គឺជាតួអក្សរមួយ”។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. ឧត្តមភាពនៃការសូត្រគម្ពីរគួរអាន។
២. រាល់តួអក្សរដែលអ្នកបានសូត្រអំពីគម្ពីរគួរអាន គឺអ្នកទទួលបានផលបុណ្យយ៉ាងច្រើន។