ផ្នែកសុជីវធម៌អ៊ីស្លាម

ចម្លើយ. គឺគេត្រូវ៖
១. លើកតម្កើងទ្រង់
២. គោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយជាដាច់ខាត។
៣. គោរពប្រតិបត្តិចំពោះទ្រង់
៤. បោះបង់ចោលការប្រព្រឹត្តល្មើសចំពោះទ្រង់
៥. ថ្លែងអំណរគុណទ្រង់ចំពោះភាពសប្បុរស និងឧបការគុណរបស់ទ្រង់ដែលគេមិនអាចគណនាបាន។
៦. អត់ធ្មត់ចំពោះព្រេងវាសនាដែលទ្រង់បានកំណត់មក។

ចម្លើយ. គឺគេត្រូវ ៖
១. ដើរតាមលោក និងយកគំរូតាមលោក
២. គោរពប្រតិបត្តិចំពោះលោក
៣. បោះបង់ចោលការប្រព្រឹត្តល្មើសចំពោះលោក
៤. ជឿជាក់ចំពោះដំណឹងទាំងឡាយដែលលោកបានប្រាប់
៥. មិនត្រូវបង្កើតអ្វីថ្មីបន្ថែមទៅលើស៊ុណ្ណះ(លំអាន)របស់លោក
៦. ស្រឡាញ់លោកជាងខ្លួនឯង និងជាងនរណាៗទាំងអស់
៧. លើកតម្កើងលោក ជួយលោក និងជួយស៊ុណ្ណះរបស់លោក។

ចម្លើយ. គឺគេត្រូវ ៖
១. ប្រតិបត្តិតាមលោកទាំងពីរនូវអ្វីដែលមិនមែនជាប្រការខុសឆ្គងនឹងបទបញ្ជារបស់អល់ឡោះជាម្ចាស់
២. បម្រើលោកទាំងពីរ
៣. ជួយដល់លោកទាំងពីរ
៤. បំពេញនូវសេចក្តីត្រូវការរបស់លោកទាំងពីរ
៥. សុំទូអាបួងសួងដល់លោកទាំងពីរ
៦. និយាយស្តីជាមួយពួកគាត់ប្រកបដោយសុជីវធម៌ ហើយគេមិនអនុញ្ញាតឲ្យនិយាយពាក្យ “អិះ អ៊ុស” ទៅកាន់លោកទាំងពីរឡើយ។
៧. ត្រូវមានទឹកមុខញញឹមជានិច្ចចំពោះលោកទាំងពីរ និងមិនត្រូវធ្វើមុខជូរដាក់លោកទាំងពីរឡើយ។
៨. មិនត្រូវតម្លើងសំឡេងឲ្យខ្លាំងលើសសំឡេងរបស់លោកទាំងពីរឡើយ ត្រូវស្តាប់តាមលោកទាំងពីរ មិនត្រូវនិយាយកាត់ប្រសាសន៍លោកទាំងពីរ និងមិនត្រូវហៅលោកទាំងពីរដោយឈ្មោះចំៗនោះទេ ផ្ទុយទៅវិញត្រូវហៅលោកទាំងពីរថា “ឱលោកឪពុក ឱអ្នកម្តាយ”

៩. ត្រូវសុំការអនុញ្ញាតពីលោកទាំងពីរជាមុន មុននឹងចូលទៅជួបលោកទាំងពីរក្នុងបន្ទប់របស់លោក។
១០. ថើបដៃ និងថើបក្បាលរបស់លោកទាំងពីរ។

ចម្លើយ. គឺគេត្រូវ ៖
១. ត្រូវទៅសួរសុខទុក្ខសាច់ញាតិ ដូចជាបងប្អូន មា មីង (ទាំងខាងឪពុក ទាំងខាងម្តាយ) ក៏ដូចជាសាច់ញាតិផ្សេងៗទៀត។
២. ត្រូវធ្វើល្អទៅកាន់ពួកគាត់តាមរយៈពាក្យសម្តី កាយវិការ និងជួយដល់ពួកគាត់។
៣. ទូរសព្ទសួរសុខទុក្ខពួកគាត់។

ចម្លើយ. គឺខ្ញុំត្រូវ ៖
១. ស្រឡាញ់ និងរាប់អានមិត្តភក្តិល្អៗ
២. ចៀសវាង និងបោះបង់ការរាប់អានមិត្តភក្តិដែលមិនល្អ
៣. ខ្ញុំឲ្យសាឡាមទៅកាន់បងប្អូនមូស្លីមរបស់ខ្ញុំ និងចាប់ដៃពួកគេ។
៤. ខ្ញុំទៅសួរសុខទុក្ខពួកគេនៅពេលដែលពួកគេឈឺ និងបួងសួងសុំឲ្យពួកគេឆាប់ជាសះស្បើយ។
៥. ខ្ញុំទទួលកណ្តាស់របស់អ្នកដែលកណ្តាស់
៦. ខ្ញុំទទួលយកនូវការអញ្ជើញរបស់គាត់ប្រសិនបើគាត់អញ្ជើញខ្ញុំទៅលេងនឹងគាត់។
៧. ខ្ញុំផ្តល់នូវការទូន្មានដល់គាត់។
៨. ខ្ញុំជួយគាត់ប្រសិនបើគាត់ត្រូវគេបំពាន និងរារាំងគាត់មិនឲ្យបំពានលើគេ។
៩. ខ្ញុំស្រឡាញ់បងប្អូនមូស្លីមរបស់ខ្ញុំដូចខ្ញុំស្រឡាញ់ខ្លួនឯងដែរ។
១០. ខ្ញុំជួយគាត់នៅពេលដែលគាត់ត្រូវការឲ្យខ្ញុំជួយ។
១១. ខ្ញុំមិនធ្វើអ្វីមួយដែលប៉ះពាល់ដល់គាត់នោះទេ មិនថាតាមរយៈពាក្យសម្តី ឬកាយវិការ។
១២. ខ្ញុំលាក់បាំងនូវរឿងសម្ងាត់របស់គាត់។
១៣. ខ្ញុំមិនជេរគាត់ មើលងាយគាត់ បន្តុះបង្អាប់គាត់ មិនច្រណែនឈ្នានីសគាត់ មិនស៊ើបការសម្ងាត់របស់គាត់ និងមិនបោកប្រាស់គាត់ទេ។

១. ខ្ញុំត្រូវធ្វើល្អចំពោះអ្នកជិតខាង ទាំងតាមរយៈពាក្យសម្តី និងកាយ-វិការ ហើយខ្ញុំជួយដល់គាត់នៅពេលដែលគាត់ត្រូវការឲ្យខ្ញុំជួយ។
២. ខ្ញុំអបអរសាទរនិងរីករាយជាមួយគាត់នៅក្នុងថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ) ពេលរៀបគាត់អាពាហ៍ពិពាហ៍ និងផ្សេងៗទៀត។
៣. ខ្ញុំទៅសួរសុខទុក្ខគាត់នៅពេលដែលគាត់ឈឺ និងចូលរួមរំលែកទុក្ខគាត់នៅពេលដែលគាត់មានទុក្ខ។
៤. ខ្ញុំផ្តល់ម្ហូបអាហារដល់គាត់នូវអ្វីដែលខ្ញុំមានតាមដែលអាច។
៥. ខ្ញុំមិនធ្វើទុក្ខបុកម្នេញដល់គាត់ជាដាច់ខាត មិនថាតាមរយៈពាក្យ-សម្តី ឬកាយវិការ។
៦. ខ្ញុំមិនរំខានអ្នកជិតខាងតាមរយៈសំឡេងកងរំពង ឬស៊ើបការសម្ងាត់របស់គាត់នោះទេ ហើយខ្ញុំអត់ធ្មត់ប្រសិនបើគាត់ធ្វើដូច្នេះ។

ចម្លើយ. គឺខ្ញុំត្រូវ ៖
១. ខ្ញុំត្រូវឆ្លើយតបនឹងការអញ្ជើញចំពោះអ្នកដែលបានអញ្ជើញខ្ញុំធ្វើជាភ្ញៀវ។
២. នៅពេលដែលខ្ញុំចង់ទៅសួរសុខទុក្ខនរណាម្នាក់ គឺខ្ញុំសុំការអនុញ្ញាតជាមុន និងកំណត់ពេលវេលា។
៣. ខ្ញុំសុំការអនុញ្ញាតមុននឹងចូល។
៤. ខ្ញុំមិនទៅសួរសុខទុក្ខគាត់យូរពេកទេ។
៥. ខ្ញុំទម្លាក់ក្រសែភ្នែកចុះពីការសម្លឹងមើលគ្រួសារគេ។
៦. ខ្ញុំស្វាគមន៍ភ្ញៀវ និងរាក់ទាក់ភ្ញៀវឲ្យបានល្អតាមរយៈទឹកមុខរីករាយស្រស់បស់ និងនិយាយពាក្យស្វាគមន៍ដែលល្អៗ។
៧. ខ្ញុំឲ្យភ្ញៀវអង្គុយនៅកន្លែងដែលល្អ។
៨. ខ្ញុំទទួលស្វាគមន៍ភ្ញៀវដោយរៀបចំចំណីអាហារ និងភេសជ្ជៈជូនពួកគេ។

ចម្លើយ. គឺខ្ញុំត្រូវ៖
១. នៅពេលដែលខ្ញុំមានអារម្មណ៍ថាឈឺចាប់ ខ្ញុំយកដៃរបស់ខ្ញុំដាក់ត្រង់កន្លែងដែលឈឺចាប់នោះ ហើយខ្ញុំសូត្រថា بسم الله ចំនួនបីដង រួចសូត្រថា ៖
أَعُوذُ بِعِزَّةِ اللَّهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ ចំនួនប្រាំពីរដង។
២. ខ្ញុំយល់ព្រម ពេញចិត្តចំពោះអ្វីដែលអល់ឡោះបានកំណត់ ហើយខ្ញុំអត់ធ្មត់។
៣. ខ្ញុំរួសរាន់ក្នុងការទៅសួរសុខទុក្ខបងប្អូនមូស្លីមរបស់ខ្ញុំដែលមានជំងឺ ហើយបួងសួងសុំទូអាឲ្យគាត់ តែខ្ញុំមិននៅជាមួយគាត់យូរពេកទេ។
៤. ខ្ញុំស្តោះផ្លុំឲ្យគាត់ ដោយមិនចាំបាច់ទាល់តែគាត់សុំខ្ញុំនោះទេ។
៥. ខ្ញុំផ្តាំផ្ញើគាត់ឲ្យមានការអត់ធ្មត់ ត្រូវសុំទូអាបួងសួង ប្រតិបត្តិសឡាត និងជម្រះសម្អាតតាមលទ្ធភាពដែលគាត់មាន។
៦. ទូអាឲ្យអ្នកជំងឺថា ៖
" أسْأَلُ اللهَ العَظيمَ، رَبِّ العَرْشِ العَظيمِ، أنْ يَشْفِيَكَ "
ចំនួន៧ដង។

ចម្លើយ. សុជីវធម៌ក្នុងការស្វែងរកចំណេះដឹងមានដូចជា៖
១. ត្រូវនៀតដោយចិត្តអៀខ្លើស(ស្មោះស ជ្រះថ្លា)ចំពោះអល់ឡោះជាម្ចាស់។
២. ខ្ញុំអនុវត្តន៍តាមនូវអ្វីដែលខ្ញុំបានរៀន។
៣. ខ្ញុំគោរពនិងលើកតម្កើងចំពោះលោកគ្រូ អ្នកគ្រូ ទោះជាពេលមានវត្តមានគាត់ ឬគ្មាន។
៤. ខ្ញុំអង្គុយនៅមុខគ្រូប្រកបដោយសុជីធម៌។
៥. ខ្ញុំស្ងៀមស្ងាត់ស្តាប់គាត់ និងមិនកាត់សម្តីគាត់នៅពេលដែលគាត់បង្រៀននោះទេ។
៦. ខ្ញុំត្រូវមានសីលធម៌ សុជីវធម៌ នៅពេលលើកជាសំណួរសួរទៅកាន់គ្រូ។
៧. ខ្ញុំមិនហៅឈ្មោះគាត់ចំៗនោះទេ។

ចម្លើយ. សុជីវធម៌នៅកន្លែងជួបជុំមានដូចជា៖
១. ខ្ញុំត្រូវឲ្យសាឡាមទៅកាន់អ្នកដែលអង្គុយនៅកន្លែងជួបជុំនោះ។
២. ខ្ញុំអង្គុយនៅកន្លែងចុងគេ(ប្រសិនបើខ្ញុំទៅក្រោយគេ)។ ខ្ញុំមិនឲ្យនរណាម្នាក់ឈរ(ដើម្បីខ្ញុំបានអង្គុយ)នៅកន្លែងនោះ ឬអង្គុយនៅចន្លោះរវាងមនុស្សពីរនាក់នោះទេ លើកលែងតែមានការអនុញ្ញាតពីគេទាំងពីរ។
៣. ខ្ញុំញែកកន្លែងអង្គុយឲ្យបានទូលាយ ដើម្បីឲ្យអ្នកដទៃបានអង្គុយដែរ។
៤. ខ្ញុំមិនកាត់សម្តីគេនិយាយក្នុងកន្លែងជួបជុំនោះទេ។
៥. ខ្ញុំសុំការអនុញ្ញាត និងឲ្យសាឡាមមុនពេលចាកចេញពីកន្លែងជួបជុំនោះ។
៦. នៅពេលដែលការជួបជុំបានបញ្ចប់ ខ្ញុំសូត្រទូអាបញ្ចប់ការជួបជុំ ដោយសូត្រថា ៖ سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ ، أشْهَدُ أنْ لا إلهَ إِلا أنْتَ ، أسْتَغْفِرُكَ وَأَتُوبُ إلَيْكَ
(ឱអល់ឡោះ! ទ្រង់ដ៏មហាបរិសុទ្ធ ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវមានតែទ្រង់ ខ្ញុំសូមអភ័យទោស និងសារភាពកំហុសទៅចំពោះទ្រង់)

ចម្លើយ. សុជីវធម៌នៅក្នុងការដេកមានដូចជា៖
១. ខ្ញុំត្រូវចូលគេងពីព្រលប់(បន្ទាប់ពីសឡាតអ៊ីស្ហារួច)
២. ខ្ញុំគេងដោយភាពជ្រះស្អាត(យកទឹកវូហ្ទុមុនចូលគេង)
៣. ខ្ញុំមិនដេកផ្កាប់នោះទេ។
៤. ខ្ញុំគេងដោយផ្អៀងទៅខាងស្តាំ ហើយដាក់ដៃស្តាំនៅក្រោមថ្ពាល់ស្តាំ។
៥. ខ្ញុំរលាស់កម្រាលពូករបស់ខ្ញុំ(មុនគេង)
៦. ខ្ញុំសូត្រហ្ស៊ីកៀរពេលចូលគេង ដូចជាអាយ៉ាត់គួរស៊ីយ៍ ជំពូក អាល់អៀខ្លើស ជំពូកអាល់ហ្វាឡឹក និងជំពូអាន់ណាស ចំនួនបីៗដង ហើយខ្ញុំសូត្រថា៖ باسمك اللهم أموت وأحيا
៧. ខ្ញុំក្រោកសឡាតស៊ូពុស។
៨. ពេលក្រោកពីគេងវិញ ខ្ញុំសូត្រថា៖ الْحَمْدُ للهِ الَّذِي أحْيَانَا بَعْدَ مَا أمَاتَنَا وَإِلَيْهِ النُشُورُ

ចម្លើយ. សុជីវធម៌ក្នុងការទទួលទានអាហារមានដូចជា ៖
១. ខ្ញុំនៀតថា ការហូប និងការផឹករបស់ខ្ញុំនេះ គឺដើម្បីពង្រឹង(មានកម្លាំង)លើការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់។
២. លាងដៃទាំងពីរមុននឹងទទួលទានអាហារ។
៣. ខ្ញុំសូត្រ “بسم الله” ហើយខ្ញុំទទួលទានអាហារនឹងដៃស្តាំរបស់ខ្ញុំ និងទទួលទាននូវអ្វីដែលនៅជិតខ្ញុំ។ ខ្ញុំមិនបរិភោគអាហារពីកណ្តាលចាន ហើយក៏មិនបរិភោគអាហារដែលមិននៅមុខខ្ញុំនោះដែរ។
៤. ប្រសិនបើខ្ញុំភ្លេចសូត្រ بسم الله នៅពេលចាប់ផ្តើមហូប គឺខ្ញុំសូត្រថា ៖
بسم الله في أوله وآخره
៥. ខ្ញុំពេញចិត្តចំពោះអាហារដែលមាន។ ខ្ញុំមិនបន្តុះបង្អាប់អាហារនោះទេ។ ប្រសិនបើខ្ញុំចូលចិត្ត ខ្ញុំហូប តែបើខ្ញុំមិនចូលចិត្តទេនោះ ខ្ញុំទុកវា។
៦. ខ្ញុំហូបល្មមៗ ដោយមិនហូបច្រើនពេកនោះទេ។
៧. ខ្ញុំមិនផ្លុំអាហារ ឬគ្រឿងផឹក(ដែលក្តៅ)នោះទេ ដោយខ្ញុំទុកវាឲ្យត្រជាក់សិន។
៨. ខ្ញុំទទួលទានអាហារជុំគ្នាជាមួយគ្រួសារ ឬជាមួយភ្ញៀវ។
៩. ខ្ញុំមិនចាប់ផ្តើមទទួលទានអាហារមុនអ្នកដែលមានអាយុច្រើនជាងខ្ញុំនោះទេ។
១០. ខ្ញុំពោលព្រះនាមអល់ឡោះ (សូត្រ بسم الله)នៅពេលខ្ញុំផឹក ហើយខ្ញុំផឹកដោយអង្គុយ និងផឹកបីដង។
១១. ខ្ញុំថ្លែងសរសើរអល់ឡោះជាម្ចាស់បន្ទាប់ពីខ្ញុំទទួលទានរួច។

ចម្លើយ. សុជីវធម៌ក្នុងការស្លៀកពាក់មានដូចជា ៖
១. ខ្ញុំចាប់ផ្តើមស្លៀកសម្លៀកបំពាក់របស់ខ្ញុំពីខាងស្តាំមុន ហើយខ្ញុំថ្លែងសរសើរអល់ឡោះជាម្ចាស់។
២. ខ្ញុំមិនបង្អូសសម្លៀកបំពាក់របស់ខ្ញុំក្រោមភ្នែកគោលនោះទេ។
៣. មិនត្រូវស្លៀកសម្លៀកបំពាក់ក្មេងស្រីឲ្យក្មេងប្រុសនោះទេ ហើយក៏មិនត្រូវស្លៀកសម្លៀកបំពាក់ក្មេងប្រុសឲ្យក្មេងស្រីនោះដែរ។
៤. មិនត្រូវស្លៀកសម្លៀកបំពាក់ប្រដូចនឹងពួកគ្មានជំនឿ និងពួកប្រព្រឹត្តអាក្រក់នោះទេ។
៥. សូត្រ بسم الله នៅពេលដោះសម្លៀកបំពាក់។
៦. ពាក់ស្បែកជើងដោយស្តាំមុនជើងឆ្វេង ហើយដោះស្បែកជើងដោយជើងឆ្វេងមុនជើងស្តាំ។

ចម្លើយ. សុជីវធម៌ក្នុងការជិះជំនិះមាន ៖
១. ខ្ញុំសូត្រ ពិសមិលឡះ អាល់ហាំទូលិលឡះ រួចសូត្រថា ៖
﴿ سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِينَ * وَإنَّا إِلَى رَبِّنَا لَمُنْقَلِبُونَ ﴾
سورة الزخرف : 13-14
(មហាបរិសុទ្ធទ្រង់ដែលបានសម្រួលដល់ពួកយើង ដោយពួកយើងគ្មានលទ្ធភាពចំពោះវាឡើយ។ ហើយពិតណាស់ ពួកយើងនឹងត្រូវវិលត្រឡប់ទៅចំពោះម្ចាស់របស់យើងវិញ)។ ចម្លើយ. សុជីវធម៌ក្នុងការជិះជំនិះមាន ៖
១. ខ្ញុំសូត្រ ពិសមិលឡះ អាល់ហាំទូលិលឡះ រួចសូត្រថា ៖
﴿ سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِينَ * وَإنَّا إِلَى رَبِّنَا لَمُنْقَلِبُونَ ﴾
سورة الزخرف : 13-14
(មហាបរិសុទ្ធទ្រង់ដែលបានសម្រួលដល់ពួកយើង ដោយពួកយើងគ្មានលទ្ធភាពចំពោះវាឡើយ។ ហើយពិតណាស់ ពួកយើងនឹងត្រូវវិលត្រឡប់ទៅចំពោះម្ចាស់របស់យើងវិញ)។ ចម្លើយ. សុជីវធម៌ក្នុងការជិះជំនិះមាន ៖
១. ខ្ញុំសូត្រ ពិសមិលឡះ អាល់ហាំទូលិលឡះ រួចសូត្រថា ៖
﴿ سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِينَ * وَإنَّا إِلَى رَبِّنَا لَمُنْقَلِبُونَ ﴾
سورة الزخرف : 13-14
(មហាបរិសុទ្ធទ្រង់ដែលបានសម្រួលដល់ពួកយើង ដោយពួកយើងគ្មានលទ្ធភាពចំពោះវាឡើយ។ ហើយពិតណាស់ ពួកយើងនឹងត្រូវវិលត្រឡប់ទៅចំពោះម្ចាស់របស់យើងវិញ)(ហ្ស៊ុខរុហ្វ ៈ ១៣-១៤)
២. ប្រសិនបើខ្ញុំឆ្លងកាត់អ្នកមូស្លីម គឺខ្ញុំឲ្យសាឡាមទៅកាន់គាត់។

ចម្លើយ. សុជីវធម៌នៅតាមផ្លូវមានដូចជា ៖
១. ខ្ញុំដើរដោយរមទម ឱនលំទោន និងដើរប្រកាន់ស្តាំ។
២. ខ្ញុំឲ្យសាឡាមទៅកាន់អ្នកដែលខ្ញុំបានជួប។
៣. ខ្ញុំទម្លាក់ក្រសែភ្នែករបស់ខ្ញុំ ហើយខ្ញុំមិនបង្កទុក្ខទោសដល់នរណាម្នាក់នោះឡើយ។
៤. ខ្ញុំប្រើគេឲ្យធ្វើល្អ និងហាមឃាត់គេពីទង្វើអាក្រក់។
៥. ខ្ញុំយកវត្ថុដែលអាចបង្កគ្រោះថ្នាក់ចេញពីផ្លូវ។

ចម្លើយ. សុជីវធម៌នៅពេលចូល និងចេញពីគេហដ្ឋានមានដូចជា ៖
១. ខ្ញុំចេញពីផ្ទះដោយឈានជើងឆ្វេងមុន ហើយសូត្រថា៖ بِسْمِ اللهِ تَوَكَّلتُ عَلَى اللهِ ، ولا حول ولا قوة إلا بالله. اللَّهُمَّ إِنِّي أعُوذُ بِكَ أنْ أضِلَّ أَوْ أُضَلَّ ، أَوْ أَزِلَّ أَوْ أُزَلَّ ، أَوْ أظْلِمَ أَوْ أُظْلَمَ ، أَوْ أجْهَلَ أَوْ يُجْهَلَ عَلَيَّ
(ក្នុងនាមអល់ឡោះ ខ្ញុំបានពឹងផ្អែកលើអល់ឡោះ ហើយគ្មានទេអានុភាព និងឥទ្ធិពលគឺមានតែមកពីអល់ឡោះ។ ឱអល់ឡោះ! ប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្តាបញ្ជៀសខ្ញុំពីការវងេ្វង ឬត្រូវគេធ្វើឲ្យវងេ្វង សូមបញ្ជៀសខ្ញុំពីការធ្វើខុស ឬត្រូវគេនាំឲ្យធ្វើខុស សូមបញ្ជៀសខ្ញុំពីការប្រព្រឹត្តអយុត្តិធម៌លើគេ ឬត្រូវគេប្រព្រឹត្តអយុតិ្ដធម៌មកលើ និងសូមបញ្ជៀសខ្ញុំពីការប្រព្រឹត្តអំពើល្ងង់ខ្លៅ ឬត្រូវគេប្រព្រឹត្តអំពើល្ងង់ខ្លៅមកលើខ្ញុំ)។ ២. ខ្ញុំចូលផ្ទះដោយឈានជើងស្តាំចូលមុន ហើយសូត្រថា៖ بسمِ اللهِ وَلَجْنا وبسمِ اللهِ خرجْنا وعلى اللهِ ربِّنا توكَّلْنا
៣. ខ្ញុំឲ្យសាឡាមទៅកាន់ក្រុមគ្រួសារ ហើយចាប់ផ្តើម(ដុសធ្មេញ)នឹងស៊ីវ៉ាក។

ចម្លើយ. សុជីវធម៌នៅក្នុងការបន្ទោបង់មាន ៖
១. ខ្ញុំឈានជើងឆ្វេងចូលមុន។
២. មុនពេលចូល ខ្ញុំសូត្រថា៖ اللَّهُمَّ إنِّي أعُوذُ بكَ مِنَ الخُبْثِ والْخَبَائِثِ
៣. ខ្ញុំមិននាំយកអ្វីមួយដែលមាននៅក្នុងនោះនូវការហ្ស៊ីកៀរអល់ឡោះចូលក្នុងបន្ទប់ទឹកឡើយ។
៤. ខ្ញុំបិទបាំងរាងកាយនៅពេលដែលបន្ទោបង់។
៥. ខ្ញុំមិននិយាយគ្នានៅកន្លែងបន្ទោបង់ឡើយ។
៦. ខ្ញុំមិនតម្រង់ទៅកាន់ទិសគិបឡាត់ ហើយក៏មិនបែរខ្នងដាក់ទិសគិបឡាត់នោះដែរក្នុងពេលបត់ជើងតូច ឬបត់ជើងធំនោះ។
៧. ខ្ញុំប្រើប្រាស់ដៃឆ្វេងរបស់ខ្ញុំក្នុងការសម្អាត ហើយមិនប្រើប្រាស់ដៃស្តាំនោះទេ។
៨. ខ្ញុំមិនបន្ទោបង់នៅតាមផ្លូវគេដើរ ឬក្នុងម្លប់ដែលគេជ្រកនោះទេ។
៩. ខ្ញុំលាងសម្អាតដៃរបស់ខ្ញុំបន្ទាប់ពីបន្ទោបង់រួច។
១០. ខ្ញុំចេញមកវិញដោយឈានជើងឆ្វេងមុន ហើយសូត្រថា غُفْرَانَكَ

ចម្លើយ. សុជីវធម៌ចំពោះម៉ាស្ជិតមានដូចជា ៖
១. ខ្ញុំឈានជើងស្តាំចូលមុន ហើយសូត្រថា៖ بسم الله ، اللهمَّ افْتَحْ لي أبوابَ رحمتِكَ
២. ខ្ញុំមិនអង្គុយចុះនោះទេ ទាល់តែខ្ញុំបានសឡាតពីររ៉ក្អាត់សិន។
៣. ខ្ញុំមិនដើរកាត់គេកំពុងសឡាតនោះទេ មិនប្រកាសរករបស់ដែលបាត់ ឬទិញឬលក់អ្វីមួយនៅក្នុងម៉ាស្ជិតឡើយ។
៤. ខ្ញុំចេញពីម៉ាស្ជិតដោយឈានជើងឆ្វេងចេញមុន ហើយសូត្រថា ៖ اللَّهمَّ إنِّي أسألُكَ مِن فضلِكَ

១. នៅពេលដែលខ្ញុំជួបអ្នកមូស្លីមណាម្នាក់ ខ្ញុំផ្តើមឲ្យសាឡាមទៅកាន់គេមុនដោយពោលថា៖ السلام عليكم ورحمة الله وبركاته ពុំមែនខ្ញុំជួបហើយដោយមិនឲ្យសាឡាមនោះទេ ហើយខ្ញុំក៏មិនចង្អុលទៅកាន់នរណាម្នាក់នោះដែរ។
២. ខ្ញុំបង្ហាញទឹកមុខញញឹមចំពោះអ្នកដែលខ្ញុំឲ្យសាឡាមទៅកាន់។
៣. ខ្ញុំចាប់ដៃគាត់ដោយដៃស្តាំរបស់ខ្ញុំ។
៤. នៅពេលនរណាម្នាក់ស្វាគមន៍ខ្ញុំ ខ្ញុំនឹងតបទៅវិញឲ្យបានល្អជាង ឬក៏ស្មើគ្នា។
៥. ខ្ញុំមិនផ្តើមឲ្យសាឡាមមុនទៅកាន់ពួកគ្មានជំនឿនោះទេ តែប្រសិនបើគេឲ្យសាឡាមមកខ្ញុំមុន ខ្ញុំនឹងតបទៅវិញដូចគ្នា។
៦. អ្នកមានអាយុតិចឲ្យសាឡាមទៅអ្នកមានអាយុច្រើនជាង អ្នកជិះលើជំនិះឲ្យសាឡាមទៅកាន់អ្នកដើរ អ្នកដើរឲ្យសាឡាមទៅកាន់អ្នកអង្គុយ ហើយអ្នកមានគ្នាតិច ឲ្យសាឡាមទៅកាន់អ្នកមានគ្នាច្រើន។

ចម្លើយ. សុជីវធម៌ក្នុងការសុំការអនុញ្ញាតមានដូចជា ៖
១. ខ្ញុំសុំការអនុញ្ញាតជាមុន មុននឹងចូលកន្លែងណាមួយ។
២. ខ្ញុំសុំការអនុញ្ញាតចំនួនបីដង ដោយមិនបន្ថែមលើសនេះទេ ហើយបើគ្មានការឆ្លើយតបទេ គឺខ្ញុំត្រឡប់ទៅវិញ។
៣. ខ្ញុំគោះទ្វារដោយថ្នមៗ ហើយខ្ញុំមិនឈរចំពីមុខទ្វារនោះទេ តែខ្ញុំឈរនៅខាងស្តាំ ឬឈរខាងឆ្វេងនៃមាត់ទ្វារ។
៤. ខ្ញុំមិនចូលបន្ទប់ឪពុករបស់ខ្ញុំ ឬម្តាយរបស់ខ្ញុំ ឬក៏បន្ទប់នរណាម្នាក់មុននឹងខ្ញុំសុំការអនុញ្ញាតនោះទេ ជាពិសេស គឺពេលមុនស៊ូពុស(ពេលទៀបភ្លឺ) ពេលបន្ទាប់ពីសឡាតហ្ស៊ូហោរ និងពេលបន្ទាប់ពីសឡាតអ៊ីស្ហា។
៥. ខ្ញុំអាចចូលកន្លែងដែលមិនមែនជាកន្លែងដែលគេស្នាក់នៅ ដូចជាមន្ទីរពេទ្យ និងហាងលក់ទំនិញដោយមិនបាច់សុំការអនុញ្ញាតបាន។

ចម្លើយ. សុជីវធម៌ទន់ភ្លន់ចំពោះសត្វធាតុមានដូចជា៖
១. ខ្ញុំផ្តល់អាហារ និងទឹកដល់វា។
២. មានក្តីមេត្តាករុណាចំពោះសត្វធាតុ និងមិនត្រូវឲ្យវាដឹកអ្វីលើសពីសមត្ថភាពរបស់វានោះទេ។
៣. ខ្ញុំមិនធ្វើទណ្ឌកម្ម ឬធ្វើបាបសត្វធាតុទាំងនោះដោយវិធីសាស្ត្រណាមួយនោះឡើយ។

ចម្លើយ. សុជីវធម៌ក្នុងការលេងកីឡាមានដូចជា៖
១. ខ្ញុំលេងកីឡាដោយនៀតថា ដើម្បីជាការពង្រឹងរាងកាយដើម្បីគោរពប្រតិបត្តិអល់ឡោះ និងការពេញចិត្តពីទ្រង់។
២. ខ្ញុំមិនលេងកីឡាក្នុងម៉ោងសឡាតនោះឡើយ។
៣. មិនត្រូវឲ្យក្មេងប្រុសលេងកីឡាជាមួយនឹងក្មេងស្រីឡើយ។
៤. ខ្ញុំប្រកាន់ខ្ជាប់នូវការស្លៀកសំលៀកបំពាក់កីឡា ដោយបិទបាំងជិតអាវរ៉ាត់(កេរខ្មាស)ទាំងអស់របស់ខ្ញុំ។
៥. ខ្ញុំចៀសវាងពីប្រភេទកីឡាដែលត្រូវបានគេហាមឃាត់ ដូចជាប្រភេទកីឡាដែលមានការវាយលើផ្ទៃមុខ ឬលេចចេញអាវរ៉ាត់(កេរខ្មាស)ជាដើម។

ចម្លើយ. សុជីវធម៌ក្នុងការលេងសើចមានដូចជា៖
១. ខ្ញុំគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះដោយគ្មានការពាក់ព័ន្ធនឹងការចំអក មើលងាយ បង្កទុក្ខទោស និងការគំរាមកំហែងឡើយ។
២. ការលេងសើចនោះ ត្រូវចៀសវាងពីការចំអកឡកឡឺយ មើលងាយ មើលស្រាល ធ្វើបាប ឬបំភ័យដល់នរណាម្នាក់។
៣. មិនត្រូវលេងសើចច្រើនឡើយ។

ចម្លើយ. សុជីវធម៌ក្នុងការកណ្តាស់មានដូចជា៖
១. យកដៃ ឬអាវ ឬកន្សែងបិទមាត់នៅពេលកណ្តាស់។
២. នៅពេលកណ្តាស់ ត្រូវថ្លែងសរសើរអល់ឡោះដោយសូត្រថា៖ "الحمد لله"
៣. អ្នកនៅក្បែរដែលឮគេពោលថា៖ "الحمد لله" នោះ ត្រូវតបថា៖ "يرحمك الله"
ហើយអ្នកដែលកណ្តាស់នោះ ត្រូវតបវិញថា៖
"يهديكم الله ويصلح بالكم"

ចម្លើយ. សុជីវធម៌ក្នុងការស្ងាបមានដូចជា៖
១. ព្យាយាមទប់ស្ងាប
២. មិនត្រូវបញ្ចេញសំឡេងនៅពេលស្ងាបឡើយ។
៣. យកដៃខ្ទប់មាត់នៅពេលស្ងាប។

ចម្លើយ. សុជីវធម៌ក្នុងការសូត្រគម្ពីរគួរអានមានដូចជា ៖
១. សូត្រគួរអានក្នុងភាពជ្រះស្អាត គឺបន្ទាប់ពីយកវូហ្ទុហើយ។
២. អង្គុយសូត្រប្រកបដោយសុជីវធម៌ និងមានភាពថ្លៃថ្នូរ។
៣. ខ្ញុំសុំការបញ្ចៀសអំពីអល់ឡោះពីពពួកស្ហៃតននៅពេលចាប់ផ្តើមសូត្រ។
៤. ខ្ញុំសូត្រគម្ពីរគួរអានជាមួយនឹងស្វែងយល់ពីអត្ថន័យរបស់វា។