ផ្នែកអាគីហ្ទះ(គោលជំនឿ)

ចម្លើយ. អល់ឡោះ គឺជាម្ចាស់របស់ខ្ញុំ ជាអ្នកដែលគ្រប់គ្រងខ្ញុំ និងជាអ្នកគ្រប់គ្រងសាកលលោកទាំងមូល ដោយឧបការគុណរបស់ទ្រង់។
ភស្តុតាង៖ បន្ទូលរបស់អល់ឡោះជាម្ចាស់ ៖ រាល់ការសរសើរ គឺចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រង ពិភពទាំងអស់។ (អាល់ហ្វទីហះ ៈ ២)

ចម្លើយ. សាសនារបស់ខ្ញុំ គឺសាសនាអ៊ីស្លាម វានោះគឺជាសាសនាដែលទទួលយកអល់ឡោះតែមួយគត់ធ្វើជាម្ចាស់ ប្រគល់ខ្លួនចំពោះទ្រង់ដោយការប្រតិបត្តិ និងចៀសឆ្ងាយពីអំពើស្ហ៊ីរិក(ពហុទេពនិយម)ទាំងឡាយ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ សាសនារបស់អល់ឡោះនោះ គឺសាសនាអ៊ីស្លាម”(អាលីអ៊ិមរ៉ន ៈ ១៩)

ចម្លើយ. ព្យាការី(ណាពី)របស់ខ្ញុំ គឺព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “មូហាំម៉ាត់ ជាអ្នកនាំសាររបស់អល់ឡោះ”(អាល់ហ្វាតហ៍ ៈ ២៩)

ចម្លើយ. កាលីម៉ះ តាវហេទ នោះគឺ لَا إله إِلَّا اللَّهُ (ឡើអ៊ីឡើហា អ៊ិលលល់ឡោះ) ហើយដែលមានន័យថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ជ្រាបចុះថា ជាការពិតណាស់ គ្មានម្ចាស់ណាផេ្សងដែលគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះឡើយ”(មូហាំម៉ាត់ ៈ ១៩)

ចម្លើយ. អល់ឡោះជាម្ចាស់ទ្រង់នៅលើមេឃ គង់លើអារ៉ស្ហ(បល្ល័ង្គ)របស់ទ្រង់ នៅពីលើអ្វីៗទាំងអស់។ ទ្រង់ជាម្ចាស់មហាសប្បុរសនៅលើអារ៉ស្ហ។ (តហា ៈ ៥) ទ្រង់បានមានបន្ទូលទៀតថា ៖ ហើយទ្រង់ជាអ្នកមានអានុភាពលើបណ្ដាខ្ញុំរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិត មហាជ្រួតជ្រាប។ (អាល់អាន់អាម ៈ ១៨)

ចម្លើយ. គឺមានន័យថា ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ជូនលោកមកកាន់ពិភពទាំងអស់ ដើម្បីផ្តល់ដំណឹងរីករាយ និងព្រមានបន្លាច។
ហើយគេចាំបាច់ត្រូវ ៖
១. គោរពតាមរាល់បទបញ្ជាទាំងឡាយរបស់លោក
២. ជឿជាក់ចំពោះដំណឹងទាំងឡាយដែលលោកបានប្រាប់
៣. មិនត្រូវប្រព្រឹត្តល្មើសចំពោះលោក
៤. ត្រូវគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ស្របទៅតាមច្បាប់បញ្ញត្តិរបស់លោក ពោលគឺត្រូវយកគំរូតាមលោក និងបោះបង់ចោលរាល់ការបង្កើតថ្មីក្នុងសាសនា(ប្រការពិទអះ)
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖ “អ្នកណាហើយប្រតិបត្ដិតាមអ្នកនាំសារ(មូហាំម៉ាត់) គឺគេពិតជាបានប្រតិបត្តិតាមអល់ឡោះ”។ ទ្រង់បានមានបន្ទូលទៀតថា ៖ “ហើយគាត់(មូហាំម៉ាត់)ក៏មិននិយាយអ្វីតាមទំនើងចិត្ដ
ដែរ។ វា(ពាក្យសំដីដែលគាត់និយាយ) គ្មានអ្វីក្រៅពីវ៉ាហ៊ីដែលត្រូវគេវ៉ាហ៊ីមកនោះឡើយ”
(អាន់ណាច់ម៍ ៈ ៣-៤) អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលផងដែរថា ៖ ជាការពិតណាស់ ពួកអ្នកមានអ្នកនាំសាររបស់អល់ឡោះ (មូហាំម៉ាត់)ជាគំរូដ៏ល្អសម្រាប់អ្នកណាដែលសង្ឃឹមថានឹងបានជួប អល់ឡោះ និងថ្ងៃបរលោក ហើយនិងបានរំលឹកចំពោះអល់ឡោះ យ៉ាងច្រើន។ (អាល់់អះហ្សាប ៈ ២១)

ចម្លើយ. អល់ឡោះជាម្ចាស់ទ្រង់បង្កើតពួកយើងមកដើម្បីឲ្យពួកយើងគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ចំពោះទ្រង់តែមួយគត់ ដោយមិនត្រូវគោរព
សក្ការៈចំពោះអ្នកផ្សេងរួមជាមួយនឹងទ្រង់ឡើយ។
ទ្រង់ពុំមែនបង្កើតពួកយើងមកជាការលេងសើច ទទេៗ ឥតប្រយោជន៍នោះទេ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ហើយយើងមិនបានបង្កើតជិន និងមនុស្សលោកក្រៅពីឱ្យ ពួកគេគោរពសក្ការៈមកចំពោះយើងឡើយ។ (អាសហ្សារីយ៉ាត ៈ ៥៦)

ចម្លើយ. ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) គឺជាសមូហនាមដែលសំដៅលើគ្រប់ប្រការទាំងអស់ដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ និងពេញចិត្ត មិនថាជាពាក្យសម្តី ឬទង្វើ ទាំងខាងក្រៅ និងខាងក្នុង។
• ផ្នែកខាងក្រៅ៖ ដូចជាការហ្ស៊ីកៀរ(រលឹក)ចំពោះអល់ឡោះដោយអណ្តាត ដូចជាការតាសពេស្ហ តះមីទ និងតឹកពៀរ ការប្រតិបត្តិសឡាត ការធ្វើធម្មយាត្រាហាជ្ជីជាដើម។
• ផ្នែកខាងក្នុង៖ ដូចជាការប្រគល់ការទុកចិត្ត(តាវឹកកាល់) ការខ្លាច និងការសង្ឃឹម។

ចម្លើយ. កាតព្វកិច្ចដ៏ធំជាងគេបំផុតមកលើពួកយើងទាំងអស់គ្នានោះ គឺតាវហេទ(ឯកទេពនិយម)ចំពោះអល់ឡោះជាម្ចាស់។

ចម្លើយ. តាវហេទត្រូវបានបែងចែកទៅជាបីប្រភេទគឺ ៖
១. តាវហេទ រូពូពីយ៉ះ (ឯកទេពនិយមចំពោះការបង្កើត)៖ គឺការមានជំនឿថា អល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបង្កើត ជាអ្នកប្រទានលាភសក្ការៈ ជាអ្នកត្រួតត្រា និងជាអ្នកចាត់ចែង(អ្វីៗទាំងអស់ក្នុងចក្រវាឡ) ដោយពុំមានដៃគូណាមួយរួមជាមួយនឹងទ្រង់ឡើយ។
២. តាវហេទ អ៊ូលូហ៊ីយ៉ះ (ឯកទេពនិយមចំពោះការគោរពសក្ការៈ)៖ គឺការទទួលយកអល់ឡោះជាម្ចាស់តែមួយគត់ក្នុងការគោរពសក្ការៈ ពោលគឺត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដោយមិនត្រូវគោរពសក្ការៈចំពោះអ្វីផ្សេងជាដាច់ខាត។
៣. តាវហេទ អាល់អាស្មាក វ៉ាសស៊ីហ្វាត (ឯកទេពនិយមចំពោះព្រះនាម និងលក្ខណៈរបស់ទ្រង់)៖ គឺត្រូវមានជំនឿចំពោះបណ្តាព្រះនាម និងលក្ខណៈ(ស៊ីហ្វាត)ទាំងឡាយណាដែលមានភស្តុតាងបញ្ជាក់នៅក្នុងគម្ពីរគួរអាននិងស៊ុណ្ណះ(លំអានរបស់ព្យាការី) ដោយមិនមានការប្រៀបធៀប ប្រៀបប្រដូច ឬក៏បដិសេធឡើយ។
ភស្តុតាងដែលបញ្ជាក់ពីតាវហេទទាំងបីប្រភេទនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា ៖ ទ្រង់ជាម្ចាស់នៃមេឃជាច្រើនជាន់ និងផែនដី ព្រមទាំង អ្វីៗដែលនៅចន្លោះវាទាំងពីរ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)គោរព សក្ការៈចំពោះទ្រង់ និងទ្រាំអត់ធ្មត់ក្នុងការគោរពសក្ការៈចំពោះ ទ្រង់។ តើអ្នកដឹងទេថា មានអ្នកណាដែលមានឈ្មោះដូចទ្រង់នោះ? (ម៉ើរយ៉ាំ ៈ ៦៥)

ចម្លើយ. បាបកម្មដែលធំជាងគេបំផុតក្នុងសាសនាអ៊ីស្លាម គឺការធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះជាម្ចាស់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ពិតប្រាកដណាស់ អល់ឡោះមិនអភ័យទោសឱ្យអ្នកដែល ធ្វើសី្ហុរិកចំពោះទ្រង់នោះឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះ បាបកម្មផេ្សងពីនោះចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយ អ្នកណាធ្វើស្ហ៊ីរិកចំពោះអល់ឡោះ គឺគេពិតជាបានប្រព្រឹត្តបាបកម្ម មួយដ៏ធ្ងន់ធ្ងរ។ (អាន់នីសាក ៈ ៤៨)

ចម្លើយ. ស្ហ៊ីរិក គឺការគោរពសក្ការៈ(ធ្វើអ៊ីហ្ពាហ្ទាត់)ចំពោះអ្នកផ្សេងឬចំពោះអ្វីមួយរួមជាមួយនឹងអល់ឡោះជាម្ចាស់ ឬជាការបង្វែរនូវប្រភេទណាមួយក្នុងចំណោមប្រភេទទាំងឡាយនៃការគោរពសក្ការៈទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ។
ចំណែកឯប្រភេទរបស់វា គឺមាន ៖
ស្ហ៊ីរិកធំ(ពហុទេពនិយមកំរិតធ្ងន់)៖ ដូចជាការបួងសួងសុំអ្វីមូយក្រៅពីអល់ឡោះ ឬស៊ូជោត(លុតក្រាប)ចំពោះអ្វីមួយក្រៅពីអល់ឡោះ ឬក៏សំឡេះសត្វសម្រាប់បូជាទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ។
ស្ហ៊ីរិកតូច(ពហុទេពនិយមកំរិតស្រាល)៖ ដូចជាការស្បថនឹងអ្វីមួយក្រៅពីអល់ឡោះ ឬពាក់ខ្សែគាថា គឺការពាក់អ្វីមួយដើម្បីឲ្យជួយផ្តល់ប្រយោជន៍ឬការពារគ្រោះថ្នាក់ ឬក៏ធ្វើអំពើល្អណាមួយដើម្បីចង់ឲ្យគេឃើញ(រីយ៉ាក) ដូចជាអ្នកដែលខំប្រតិបត្តិសឡាតឲ្យបានល្អនៅពេលណាដែលគេដឹងថា មានគេមើលទៅកាន់ខ្លួន។

ចម្លើយ. គ្មាននរណាម្នាក់អាចដឹងពីប្រការអាថ៌កំបាំងនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គ្មាននរណាម្នាក់ដឹងពីអាថ៌-កំបាំងនៅលើមេឃជាច្រើនជាន់ និងផែនដីឡើយ លើកលែងតែ អល់ឡោះប៉ុណ្ណោះ។ ហើយពួកគេក៏មិនដឹងថា នៅពេលណាពួកគេ នឹងត្រូវគេធ្វើឱ្យរស់ឡើងវិញដែរ។ (អាន់ណាំល៍ ៈ ៦៥)

ចម្លើយ. រូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ក្នុងសាសនាអ៊ីស្លាមមានប្រាំមួយគឺ ៖ ១. ជឿចំពោះអល់ឡោះ
២. ជឿចំពោះបណ្តាម៉ាឡាអ៊ីកាត់(ទេវតា)របស់ទ្រង់
៣. ជឿចំពោះបណ្តាព្រះគម្ពីររបស់ទ្រង់(ដែលទ្រង់បានបញ្ចុះមក)
៤. ជឿចំពោះបណ្តារ៉សូល(អ្នកនាំសារ)របស់ទ្រង់(ដែលទ្រង់បានបញ្ជូនមក)
៥. ជឿចំពោះថ្ងៃបរលោក(ជឿថា វានឹងកើតឡើងយ៉ាងពិតប្រាកដ)
៦. ជឿចំពោះវាសនាល្អ ឬអាក្រក់ (ថាវាត្រូវបានអល់ឡោះកំណត់រួចជាស្រេច)
ភស្តុតាងរបស់វា៖ គឺហាទីស្ហជីព្រីលដ៏ល្បីល្បាញដែលរាយការណ៍ដោយអ៊ីម៉ាំមូស្លីម ម៉ាឡាអ៊ីកាត់ជីព្រីលបានពោលទៅកាន់ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន់(ជំនឿ)? លោកបានឆ្លើយថា៖ “អ៊ីម៉ាន់(ជំនឿ)នោះគឺ អ្នកត្រូវជឿចំពោះអល់ឡោះ ជឿចំពោះម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីរដែលទ្រង់បានបញ្ចុះមក បណ្តារ៉សូល(អ្នកនាំសារ)របស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងជឿថាវាសនាល្អនិងវាសនាអាក្រក់សុទ្ធតែអល់ឡោះបានកំណត់រួច”

ចម្លើយ. ពន្យល់ពីរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ទាំងប្រាំមួយក្នុងសាសនាអ៊ីស្លាម៖ ១. ជឿចំពោះអល់ឡោះ :
គឺអ្នកត្រូវជឿថា អល់ឡោះជាម្ចាស់ គឺជាអ្នកដែលបានបង្កើតអ្នក ជាអ្នកផ្តល់លាភសក្ការៈដល់អ្នក។ ហើយទ្រង់គឺជាអ្នកគ្រប់គ្រង និងជាអ្នកចាត់ចែងរាល់កិច្ចការទាំងអស់របស់ភាវៈ(ម៉ាខ្លួក)ទាំងអស់ដែលទ្រង់បានបង្កើតមកតែមួយអង្គឯងគត់។
ទ្រង់គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ ដោយពុំមានម្ចាស់ណាផ្សេងដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។
ពិតណាស់ ទ្រង់ជាម្ចាស់ដ៏មហាធំធេង ជាម្ចាស់ដែលមានលក្ខណៈពេញលេញបំផុត ដែលរាល់ការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ទ្រង់មានព្រះនាមជាច្រើនដ៏ល្អប្រពៃ និងមានលក្ខណៈសម្បត្តិ(ស៊ីហ្វាត)ដ៏ប្រសើរខ្ពង់ខ្ពស់។ ទ្រង់គ្មានដៃគូនោះឡើយ ហើយក៏គ្មានអ្វីមួយអាចប្រដូចនឹងទ្រង់បាននោះដែរ។
២. ជឿចំពោះបណ្តាម៉ាឡាអ៊ីកាត់(ទេវតា)របស់ទ្រង់ :
២. ជឿចំពោះបណ្តាម៉ាឡាអ៊ីកាត់(ទេវតា)របស់ទ្រង់ : ពួកគេ គឺជាភាវៈមួយដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមកពីពន្លឺ ដើម្បីឲ្យពួកគេគោរពសក្ការៈចំពោះទ្រង់ និងអនុវត្តន៍តាមយ៉ាងពេញលេញចំពោះបទបញ្ជាទាំងឡាយរបស់ទ្រង់។
ហើយក្នុងចំណោមនោះ គឺម៉ាឡាអ៊ីកាត់ជីព្រីល ដែលជាអ្នកនាំវ៉ាហ៊ី(សារ)មកកាន់បណ្តាព្យាការីទាំងអស់។
៣. ជឿចំពោះបណ្តាព្រះគម្ពីរទាំងឡាយ :
គឺត្រូវមានជំនឿចំពោះបណ្តាព្រះគម្ពីរទាំងអស់ដែលអល់ឡោះបានបញ្ចុះមក ដូចជា ៖
• គម្ពីរគួរអាន ដែលទ្រង់បានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់
• គម្ពីរអ៊ិនជីល ដែលទ្រង់បានបញ្ចុះទៅលើព្យាការីអ៊ីសា
• គម្ពីរតាវរ៉ត ដែលទ្រង់បានបញ្ចុះទៅលើព្យាការីមូសា
• គម្ពីរហ្សាពូរ ដែលទ្រង់បានបញ្ចុះទៅលើព្យាការី ហ្ទាវូទ
• ស៊ូហ៊ុហ្វអ៊ីព្រហ៊ីមនិងមូសា ដែលទ្រង់បានបញ្ចុះទៅលើព្យាការីអ៊ីព្រហ៊ីម និងព្យាការីមូសា។
៤. ជឿចំពោះបណ្តារ៉ស៊ូល(អ្នកនាំសារ)
ពួកគេ គឺជាអ្នកដែលត្រូវបានអល់ឡោះជាម្ចាស់បញ្ជូនទៅកាន់មនុស្សលោកទាំងឡាយ ដើម្បីបង្រៀនពួកគេ(ពីកិច្ចការសាសនា) និងផ្តល់ដំណឹងរីករាយដល់ពួកគេពីប្រការល្អនិងឋានសួគ៌(ចំពោះអ្នកដែលប្រតិបត្តិតាម) ព្រមទាំងព្រមានបន្លាចពួកគេពីប្រការអាក្រក់និងឋាននរក(ចំពោះអ្នកដែលប្រឆាំងមិនគោរពតាម)
ហើយក្នុងចំណោមពួកគេ អ្នកនាំសារដែលល្អប្រសើរជាងគេបំផុត គឺអ្នកនាំសារដែលជា “អ៊ូលុលអាហ្សមី” (អ្នកដែលមានឆន្ទៈមោះមុតជាងគេបំផុតក្នុងចំណោមអ្នកនាំសារទាំងឡាយ)ដែលមានដូចជា ៖
 ព្យាការីនួហ
 ព្យាការីអ៊ីព្រហ៊ីម
 ព្យាការីមូសា
 ព្យាការីអ៊ីសា
 ព្យាការីមូហាំម៉ាត់
៥. ជឿចំពោះថ្ងៃបរលោក :
គឺត្រូវមានជំនឿចំពោះអ្វីដែលកើតមានឡើងនៅក្នុងផ្នូរក្រោយពីការស្លាប់ ជឿចំពោះថ្ងៃបរលោក ថ្ងៃដែលត្រូវគេ
ពង្រស់ឡើងវិញ ហើយនិងការជំនុំជម្រះ ដោយអ្នកដែលសាងអំពើល្អនឹងបានចូលឋានសួគ៌ ហើយអ្នកដែលសាងអំពើអាក្រក់ នឹងត្រូវចូលឋាននរក។
៦. ជឿចំពោះវាសនាល្អ ឬអាក្រក់ (ថាវាត្រូវបានអល់ឡោះកំណត់រួចជាស្រេច)
គឺការមានជំនឿថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវរាល់អ្វីៗទាំងអស់ដែលកើតឡើងនៅក្នុងចក្រវាឡ ហើយពិតណាស់ ទ្រង់បានកត់ត្រារឿងរ៉ាវទាំងអស់នោះនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូស រាល់អ្វីដែលទ្រង់មានចេតនាឲ្យមានវត្តមាន ទ្រង់នឹងបង្កើតវាឡើង។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖ “ពិតប្រាកដណាស់រាល់អ្វីៗទាំងអស់ គឺយើងបានបង្កើតវាដោយមានកំណត់់រួចជាសេ្រច”
ជំនឿចំពោះការកំណត់វាសនាល្អនិងអាក្រក់នេះ មានបួនលំដាប់គឺ ៖
ទីមួយ : ការដឹងរបស់អល់ឡោះ ពោលគឺការដឹងរបស់អល់ឡោះជាម្ចាស់មានមុននឹងអ្វីមួយកើតឡើង និងបន្ទាប់ពីវាកើតឡើង។
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងនូវដំណឹងនៃថ្ងៃ បរលោក និងការបញ្ចុះទឹកភ្លៀង។ ហើយទ្រង់ជាអ្នកដឹងនូវអី្វដែល មានក្នុងស្បូន។ ហើយគ្មានបុគ្គលណាម្នាក់ដឹងថា តើអ្វីដែលគេនឹង ទទួលបាននៅថ្ងៃស្អែកឡើយ។ ហើយក៏គ្មានបុគ្គលណាម្នាក់ដឹងថា តើគេនឹងស្លាប់នៅលើទឹកដីណាដែរ។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹង មហាជ្រួតជ្រាប ។ (លុកម៉ាន ៈ ៣៤)
ទីពីរ : ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រារឿងរ៉ាវទាំងនោះនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូស។ ដូចនេះ រាល់អ្វីៗទាំងអស់ដែលបានកើតឡើង និងអ្វីដែលនឹងត្រូវកើតឡើង គឺត្រូវបានកត់ត្រាទុករួចជាស្រេចនៅក្នុងសៀវភៅកំណត់ត្រាដែលនៅជាមួយនឹងទ្រង់។
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖ ហើយកូនសោទាំងឡាយនៃប្រការអាថ៌កំបាំងស្ថិតនៅនឹង ទ្រង់ ដែលគ្មាននរណាម្នាក់ដឹងពីវាក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងនូវ អ្វីដែលមាននៅលើគោក និងមាននៅក្នុងសមុទ្រ។ រាល់ស្លឹកឈើ មួយសន្លឹកដែលជ្រុះនោះ សុទ្ធតែទ្រង់ដឹងទាំងអស់ ហើយគ្រាប់ដែល នៅក្នុងភាពងងឹតនៃដី និងអ្វីដែលសើម ហើយនិងអ្វីដែលស្ងួតនោះ សុទ្ធតែត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់។ (អាល់អាន់អាម ៈ ៥៩)
ទីបី : រាល់អ្វីៗទាំងអស់ គឺកើតឡើងដោយចេតនារបស់អល់ឡោះជាម្ចាស់តែមួយគត់ ដោយគ្មានអ្វីមួយអាចកើតឡើងជាដាច់ខាត លើកលែងតែអ្វីដែលអល់ឡោះមានចេតនាឲ្យវាកើតឡើងប៉ុណ្ណោះ
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖ “សម្រាប់ជនណាដែលមានបំណងចង់ដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងចំណោមពួកអ្នក។ ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់មានចេតនាប៉ុណ្ណោះ”(អាត់តឹកវៀរ ៈ ២៨-២៩)
ទីបួន : ការមានជំនឿថា រាល់ម៉ាខ្លូកទាំងអស់(រាល់ភាវៈទាំងអស់) សុទ្ធតែត្រូវបានអល់ឡោះជាអ្នកបង្កើតវាមក ហើយទ្រង់បានបង្កើតរូបរាងរបស់វា លក្ខណៈរបស់វា និងចលនារបស់វា ហើយនិងអ្វីៗទាំងអស់ដែលនៅក្នុងវា។
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖ ខណៈដែលអល់ឡោះបានបង្កើតពួកអ្នកនិងអ្វីដែលពួកអ្នក កំពុងធ្វើនោះឬ? (អាសសហ្វហ្វាត ៈ ៩៦)

ចម្លើយ. គម្ពីរគួរអាន គឺជាបន្ទូលរបស់អល់ឡោះជាម្ចាស់ ហើយវាពុំមែនជាភាវៈមួយដែលទ្រង់បានបង្កើត(ម៉ាខ្លូក)នោះទេ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកមុស្ហរីគីន(ពួក
ពហុទេពនិយម)
បានសុំឱ្យអ្នកជួយការពារគេនោះ ចូរអ្នកការពារគេចុះ ដើម្បីឱ្យគេបានស្ដាប់ពាក្យបន្ទូលរបស់អល់ឡោះ(គម្ពីរគួរអាន)
(អាត់តាវហ្ពះ ៈ ៦)

ចម្លើយ. ស៊ុណ្ណះ(មាគ៌ាឬលំអានរបស់ព្យាការីមូហាំម៉ាត់) គឺរាល់ពាក្យសម្តី ទង្វើ ការទទួលស្គាល់ លក្ខណៈរូបសម្បត្តិ និងចរិយាសម្បត្តិឬអត្តចរិតរបស់ព្យាការីមូហាំម៉ាត់។

ចម្លើយ. ប្រការពិទអះ គឺរាល់ប្រការទាំងឡាយដែលមនុស្សបង្កើតឡើងថ្មីនៅក្នុងសាសនាអ៊ីស្លាម ហើយដែលវាពុំធ្លាប់មាននៅក្នុងសម័យកាលព្យាការីមូហាំម៉ាត់ និងសហាហ្ពាត់របស់លោកឡើយ។
 វាពុំត្រូវបានអនុញ្ញាតនោះឡើយនៅក្នុងសាសនាអ៊ីស្លាម។
ព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា ៖ មានន័យថា :
“រាល់ប្រការពិទអះទាំងអស់ គឺសុទ្ធតែវង្វេង”។ រាយការណ៍ដោយ អាពូហ្ទាវូទ
ឧទាហរណ៍ដូចជា៖ ការបន្ថែមទៅក្នុងអ៊ីហ្ពាហ្ទាត់ណាមួយ ដូចជាការបន្ថែមនៅក្នុងការយកវូហ្ទុដោយបន្ថែមនូវការជូតចំនួនបួនដង ការធ្វើបុណ្យខួបកំណើតព្យាការីមូហាំម៉ាត់(ម៉ាវឡុតណាពី) ជាដើម ពីព្រោះទង្វើទាំងនោះ គឺពុំមានភស្តុតាងបញ្ជាក់ពីព្យាការី និងសហាហ្ពាត់របស់លោកនោះឡើយ។

ចម្លើយ. គឺ៖
• ការស្រឡាញ់(الولاء)៖ គឺក្តីស្រឡាញ់ចំពោះបណ្តាអ្នកមានជំនឿ និងជួយដល់ពួកគេ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយបណ្ដាអ្នកដែលមានជំនឿទាំងប្រុសទាំងស្រី គឺ
ពួកគេជួយគ្នាទៅវិញទៅមក”
(អាត់តាវហ្ពះ ៈ ៧១)
• ការស្អប់(البراء)៖ គឺការស្អប់ពួកគ្មានជំនឿ និងអ្នកទាំងឡាយដែលចងសត្រូវនឹងបណ្តាអ្នកមានជំនឿ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ជាការពិតណាស់ ពួកអ្នកមានអ៊ីព្រហ៊ីមជាគំរូដ៏ល្អម្នាក់ និងបណ្ដាអ្នកដែលរួមជំនឿជាមួយគាត់ នៅពេលដែលពួកគាត់បាន ពោលទៅកាន់ក្រុមរបស់ពួកគាត់ថាៈ ពិតប្រាកដណាស់ ពួកយើង មិនពាក់ព័ន្ធជាមួយពួកអ្នក និងអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈ ផេ្សងពីអល់ឡោះឡើយ។ ពួកយើងបានប្រឆាំងនឹងពួកអ្នក ហើយ វាបានស្ដែងឱ្យឃើញថា រវាងពួកយើងនិងពួកអ្នកគឺជាសត្រូវ និង ស្អប់ខ្ពើមគ្នាជាដរាប លុះត្រាតែពួកអ្នកមានជំនឿលើអល់ឡោះតែមួយគត់។ (អាល់មុមតាហ៊ីណះ ៈ ៤)

ចម្លើយ. អល់ឡោះជាម្ចាស់មិនទទួលយកសាសនាណាផ្សេងក្រៅពីសាសនាអ៊ីស្លាមឡើយ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយជនណាដែលស្វែងរកសាសនាណាផេ្សងក្រៅពីសាសនាអ៊ីស្លាម អល់ឡោះជាម្ចាស់នឹងមិនទទួលយក(ទង្វើល្អ)ពីគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់”(អាលីអ៊ិមរ៉ន ៈ ៨៥)

• តាមរយៈពាក្យសម្តី៖ ដូចជាការជេរប្រមាថអល់ឡោះជាម្ចាស់ ឬជេរប្រមាថអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)
• តាមរយៈទង្វើ៖ ដូចជាជាន់ឈ្លីគម្ពីរគួរអាន ឬក៏ស៊ូជោត(លុតក្រាប)ចំពោះអ្វីមួយក្រៅពីអល់ឡោះជាម្ចាស់។
• តាមរយៈគោលជំនឿ៖ ដូចជាការជឿជាក់ថា មានអ្នកដែលស័ក្តិសមនឹងត្រូវគេគោរពសក្ការៈក្រៅពីអល់ឡោះ ឬក៏មានអ្នកបង្កើត(អ្វីគ្រប់យ៉ាង)រួមជាមួយអល់ឡោះជាម្ចាស់ជាដើម។

ចម្លើយ. ភាពពុតត្បុត(នីហ្វាក) គឺការស្តែងចេញមកខាងក្រៅផ្ទុយពីអ្វីដែលនៅខាងក្នុង។ វាមានពីរប្រភេទគឺ៖
១. ភាពពុតត្បុតកម្រិតធ្ងន់(នីហ្វាកធំ)៖ គឺការលាក់ទុកនូវភាពគ្មានជំនឿ ហើយស្តែងចេញឲ្យគេឃើញនូវភាពមានជំនឿ។
ជនប្រភេទនេះ នឹងត្រូវរបូតចេញពីសាសនាអ៊ីស្លាម ហើយវាស្ថិតក្នុងចំណោមភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ "ពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះនឹងស្ថិតនៅក្នុងបាតក្រោមបង្អស់នៃឋាននរក ហើយអ្នក(មូហាំម៉ាត់)នឹងមិនឃើញអ្នកណាម្នាក់ជួយពួកគេឡើយ”។ (អាន់នីសាក ៈ ១៤៥)
២. ភាពពុតត្បុតកម្រិតស្រាល(នីហ្វាកតូច)
ដូចជាការភូតកុហក ការមិនបំពេញតាមការសន្យា និងការបោកប្រាស់ឬក្បត់ទំនុកចិត្ត។
វាមិនធ្វើឲ្យជនប្រភេទនេះរបូតចេញពីសាសនាអ៊ីស្លាមឡើយ តែវាស្ថិតក្នុងចំណោមទង្វើបាបកម្ម និងធ្វើឲ្យអ្នកដែលប្រព្រឹត្ត ប្រឈមនឹងទណ្ឌកម្មពីអល់ឡោះ។
ព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖ " លក្ខណៈសំគាល់ពួកពុតត្បុតមានបីគឺ នៅពេលគាត់និយាយគាត់ កុហក នៅពេលគាត់សន្យាគាត់មិនធ្វើតាមការសន្យា និងនៅពេលដែលត្រូវគេ ទុកចិត្ដគាត់ គាត់បោកប្រាស់"។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម

ចម្លើយ. គឺព្យាការីមូហាំម៉ាត់ ﷺ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ មានន័យថា៖ ព្យាការីមូហាំម៉ាត់ មិនមែនជាឪពុករបស់អ្នកណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ ក៏ប៉ុន្ដែគាត់ជាអ្នកនាំសាររបស់អល់ឡោះ និងជាព្យាការីចុងក្រោយបង្អស់”។ (អាល់់អះហ្សាប ៈ ៤០) ព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖ “ហើយខ្ញុំជាព្យាការីចុងក្រោយបង្អស់ គ្មានព្យាការីណាបន្ទាប់ពីខ្ញុំឡើយ”។ រាយការណ៍ដោយ អាពូហ្ទាវូទ តៀរមីហ្ស៊ី និងអ្នកផ្សេងទៀតក្រៅពីពួកគេ

ចម្លើយ. គឺរាល់អ្វីទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់ប្រទានឲ្យបណ្តាព្យាការីទាំងឡាយរបស់ទ្រង់ដែលកើតឡើងខុសពីធម្មតា ដើម្បីជាភស្តុតាងបញ្ជាក់ពីសច្ចភាពរបស់ពួកគាត់។ ឧទាហរណ៍ដូចជា៖
 ការបំបែកដួងចន្ទ ចំពោះព្យាការីមូហាំម៉ាត់
 ការបំបែកទឹកសមុទ្រ ចំពោះព្យាការីមូសា និងការពន្លិចហ្វៀរអោននិងពលទាហានរបស់គេ។

ចម្លើយ. គឺអ្នកទាំងឡាយដែលបានជួបនឹងព្យាការីមូហាំម៉ាត់ក្នុងនាមជាអ្នកមានជំនឿលើគាត់ ព្រមទាំងបានស្លាប់នៅលើសាសនាអ៊ីស្លាម។
យើងត្រូវស្រឡាញ់ពួកគាត់ និងអនុវត្តន៍តាមគំរូរបស់ពួកគាត់ ព្រោះពួកគាត់ គឺជាមនុស្សដែលល្អប្រសើរជាងគេបំផុតក្នុងលោក បន្ទាប់ពីព្យាការីទាំងឡាយ។
អ្នកដែលល្អប្រសើរជាងគេបំផុតក្នុងចំណោមពួកគេ គឺខលីហ្វះ(មេដឹកនាំកំពូលរបស់អ៊ីស្លាមបន្ទាប់ពីព្យាការីមូហាំម៉ាត់)ទាំងបួន នោះគឺ ៖
 អាពូហ្ពាកើរ
 អ៊ូមើរ
 អ៊ូស្មាន
 និងអាលី

ចម្លើយ. ពួកគាត់ គឺបណ្តាភរិយាទាំងឡាយរបស់ព្យាការីមូហាំម៉ាត់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ "ព្យាការី(មូហាំម៉ាត់) គឺជាអ្នកដែលសំខាន់បំផុតចំពោះបណ្ដាអ្នកមានជំនឿជាងខ្លួនពួកគេផ្ទាល់ទៅទៀត ហើយភរិយាទាំងឡាយរបស់គាត់ គឺជាមាតារបស់ពួកគេ”។ (អាល់អះហ្សាប ៈ ៦)

ចម្លើយ. គឺយើងត្រូវស្រឡាញ់ពួកគាត់ មានភក្តីភាពចំពោះពួកគាត់ និងចងសត្រូវចំពោះអ្នកដែលស្អប់ឬចងសត្រូវនឹងពួកគាត់។ ក្រុមគ្រួសាររបស់ព្យាការីមូហាំម៉ាត់(آل البيت) គឺសំដៅលើភរិយាទាំងឡាយរបស់លោក ពូជពង្សរបស់លោក អម្បូរហាស្ហឹម និងអម្បូរអាប់ទុលមូតល់ឡឹបនៃបណ្តាអ្នកដែលមានជំនឿ។

ចម្លើយ. កាតព្វកិច្ចលើយើងចាំបាច់ត្រូវគោរពពួកគាត់ ស្តាប់បង្គាប់និងប្រណិប័តន៍តាមពួកគាត់ចំពោះប្រការណាដែលមិនមែនជាការប្រព្រឹត្តល្មើសនឹងអល់ឡោះ ហើយមិនត្រូវចាកចេញពីការដឹកនាំរបស់ពួកគាត់ឡើយ និងត្រូវសុំទូអាបួងសួងឲ្យពួកគាត់ ហើយត្រូវផ្តល់ដំបូន្មានដល់ពួកគាត់ដោយស្ងាត់ៗ(មិនត្រូវបើកចំហឡើយ)

ចម្លើយ. គេហដ្ឋានរបស់អ្នកមានជំនឿនោះ គឺឋានសួគ៌។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ពិតប្រាកដណាស់ អល់ឡោះនឹងបញ្ចូលបណ្ដាអ្នកមានជំនឿ និងបានសាងអំពើល្អនោះ ទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរ កាត់ពីក្រោមវា។ (មូហាំម៉ាត់ ៈ ១២)

ចម្លើយ. ជាគេហដ្ឋានរបស់ពួកគ្មានជំនឿនោះ គឺឋាននរក។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖ “ដូចេ្នះ ចូរពួកអ្នកខ្លាចភ្លើងនរកដែលវត្ថុសម្រាប់ដុតវា គឺមនុស្សនិងដុំថ្មដែលគេបានរៀបចំសម្រាប់ពួកដែលគ្មានជំនឿ”(អាល់ហ្ពាក៏រ៉ោះ ៈ ២៤)

ការខ្លាច : គឺការខ្លាចអល់ឡោះ និងខ្លាចទណ្ឌកម្មរបស់ទ្រង់។
ក្តីសង្ឃឹម : គឺការសង្ឃឹមនូវផលបុណ្យ ការអភ័យទោស និងក្តីមេត្តាករុណារបស់ទ្រង់។
ភស្តុតាងរបស់វា គឺអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖ ពួក(ព្រះនានា)ដែលពួកមូស្ហរីគីននៅបួងសួងសុំនោះ ពួក គេក៏ស្វែងរកមធ្យោបាយទៅកាន់ម្ចាស់របស់ពួកគេដែរ ថាតើពួកគេ ណាម្នាក់ដែលជិត(នឹងអល់ឡោះ)បំផុតនោះ? ហើយពួកគេនៅ សង្ឃឹមនូវការប្រោសប្រណីរបស់ទ្រង់និងពួកគេខ្លាចចំពោះទារុណកម្មរបស់ទ្រង់។ ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នកគឺ ត្រូវគេ(គ្រប់ៗគ្នា)ប្រុងប្រយ័ត្ន។ (អាល់អ៊ិសរ៉ក ៈ ៥៧) អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ចូរអ្នកប្រាប់បណ្ដាខ្ញុំរបស់យើងថា ពិតប្រាកដណាស់ យើងជាម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។ ហើយពិតណាស់ ទណ្ឌកម្មរបស់យើង គឺជាទណ្ឌកម្មដ៏ឈឺចាប់បំផុត”(អាល់ហ៊ិជរ៍ ៈ ៤៩-៥០)

ចម្លើយ. ព្រះនាម និងលក្ខណៈ(ស៊ីហ្វាត)មួយចំនួនរបស់អល់ឡោះជាម្ចាស់មានដូចជា الله (ព្រះអល់ឡោះ), الرب (ព្រះជាម្ចាស់), السميع (ទ្រង់មហាឮ), البصير (ទ្រង់មហាឃើញ), العليم (ទ្រង់មហាដឹង), الرحمن (ទ្រង់មហាសប្បុរស), الرزاق (ទ្រង់ជាអ្នកប្រទានលាភសក្ការៈ), الحي (ទ្រង់នៅរស់), العظيم (ទ្រង់មហាធំធេង) ...ជាដើម ដែលសុទ្ធតែជាព្រះនាមដ៏ប្រពៃ និងជាលក្ខណៈរបស់អល់ឡោះជាម្ចាស់ដ៏ប្រសើរខ្ពង់ខ្ពស់។

الله (ព្រះអល់ឡោះ) : អត្ថន័យរបស់វា គឺព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដតែមួយគត់ ពុំមានដៃគូរួមជាមួយទ្រង់ឡើយ។
الرب (ព្រះជាម្ចាស់) : ពោលគឺព្រះជាម្ចាស់ដែលជាអ្នកបង្កើត ជាអ្នកគ្រប់គ្រង ជាអ្នកប្រទានលាភសក្ការៈ និងជាអ្នកចាត់ចែងអ្វីៗទាំងអស់តែមួយអង្គគត់។
السميع (ទ្រង់មហាឭ) : គឺទ្រង់ជាអ្នកដែលការឮរបស់ទ្រង់គ្របដណ្តប់លើរាល់អ្វីៗទាំងអស់។ ទ្រង់ស្តាប់ឮនូវសំឡេងទាំងអស់ ទោះបីជាសំឡេងទាំងនោះមានប្រភេទខុសៗគ្នាក៏ដោយ។
البصير (ទ្រង់មហាឃើញ) : គឺទ្រង់ជាអ្នកដែលមហាឃើញបំផុតនូវរាល់អ្វីៗទាំងអស់ ហើយទ្រង់ឃើញទាំងអស់មិនថាតូច ឬធំយ៉ាងណាក៏ដោយ។
العليم (ទ្រង់មហាដឹង) : ទ្រង់ជាអ្នកដែលការដឹងរបស់ទ្រង់គ្របដណ្តប់និងជ្រួតជ្រាបលើអ្វីៗទាំងអស់ មិនថាអ្វីដែលនៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអ្វីដែលនឹងកើតឡើងនាអនាគតកាលនោះទេ។
الرحمن (ទ្រង់មហាសប្បុរស) : ទ្រង់ជាម្ចាស់ដែលក្តីមេត្តាករុណារបស់ទ្រង់គ្របដណ្តប់ជ្រួតជ្រាបលើភាវៈ(ម៉ាខ្លូក)ទាំងអស់ដែលទ្រង់បានបង្កើត។ ដូចនេះ រាល់ខ្ញុំបម្រើរបស់ទ្រង់ និងភាវៈ(ម៉ាខ្លូក)ទាំងអស់ គឺស្ថិតក្រោមក្តីមេត្តាករុណារបស់ទ្រង់។
الرزاق (ទ្រង់ជាអ្នកប្រទានលាភសក្ការៈ) : ទ្រង់គឺជាអ្នកដែលប្រទាននូវលាភសក្ការៈដល់ភាវៈទាំងអស់ ទាំងមនុស្ស ជិន និងសត្វលោកទាំងអស់។
الحي (ទ្រង់នៅរស់) : ទ្រង់គឺជាម្ចាស់ដែលនៅរស់ដោយទ្រង់ពុំស្លាប់ឡើយ ប៉ុន្តែភាវៈទាំងអស់ដែលទ្រង់បានបង្កើត គឺនឹងត្រូវស្លាប់។
العظيم (ទ្រង់មហាធំធេង) : ទ្រង់ជាម្ចាស់ដែលមានលក្ខណៈពេញលេញ និងធំធេងបំផុតចំពោះព្រះនាមរបស់ទ្រង់ លក្ខណៈរបស់ទ្រង់ និងទង្វើរបស់ទ្រង់។

ចម្លើយ. ចាំបាច់លើយើងត្រូវស្រឡាញ់ពួកគាត់ និងត្រឡប់ទៅរកពួកគាត់ចំពោះបញ្ហាផ្សេងៗពាក់ព័ន្ធនឹងច្បាប់បញ្ញត្តិអ៊ីស្លាម ហើយយើងត្រូវរំលឹកតែអ្វីដែលល្អៗអំពីពួកគាត់ប៉ុណ្ណោះ។ ជនណាហើយដែលរំលឹកពីអ្វីដែលមិនល្អអំពីពួកគាត់នោះ គឺគេមិនមែនស្ថិតលើផ្លូវត្រូវឡើយ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “អល់ឡោះជាម្ចាស់ទ្រង់លើកឋានៈបណ្ដាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក និងបណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាឱ្យ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ”(អាល់មូជើទើឡះ ៈ ១១)

ចម្លើយ. អ្នកជំនិត(أولياء)របស់អល់ឡោះ គឺបណ្តាអ្នកមានជំនឿដែលកោតខ្លាចទ្រង់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ "តើមិនមែនទេឬ អ្នកជំនិត(أولياء)របស់អល់ឡោះ ពិតជាគ្មានការភ័យខ្លាចចំពោះពួកគេ ហើយពួកគេក៏គ្មានទុក្ខព្រួយអ្វីដែរនោះ? គឺបណ្ដាអ្នកដែលមានជំនឿ ហើយពួកគេបានកោតខ្លាចអល់ឡោះ”។ (យូនុស ៈ ៦២-៦៣)

ចម្លើយ. ជំនឿ គឺជាពាក្យសម្តី ទង្វើ និងគោលជំនឿ ហើយទង្វើ គឺជាគោលគ្រឹះមួយក្នុងចំណោមគោលគ្រឹះនៃជំនឿ ដោយជំនឿមិនអាចមានភាពត្រឹមត្រូវដោយគ្មានវានោះទេ។

ចម្លើយ. ជំនឿមានការកើនឡើងដោយការគោរពប្រតិបត្តិ និងថយចុះដោយការប្រព្រឹត្តល្មើស។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ តាមពិតបណ្ដាអ្នកដែលមានជំនឿនោះ គឺជាបណ្ដាអ្នកដែល នៅពេលមានគេរំលឹកចំពោះអល់ឡោះ ចិត្ដរបស់ពួកគេមានការភ័យ ខ្លាចញាប់ញ័រ។ ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់ ទ្រង់ឱ្យពួកគេស្ដាប់ វាធ្វើឱ្យពួកគេកាន់តែមានជំនឿថែមទៀត។ ហើយចំពោះម្ចាស់របស់ពួកគេតែមួយគត់ ដែលពួកគេប្រគល់ការ ទុកចិត្ដ។ (អាល់អាន់ហ្វាល ៈ ២)

ចម្លើយ. អៀហសាននោះគឺ អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះហាក់បីដូចជាអ្នកកំពុងឃើញទ្រង់ តែទោះបីអ្នកមិនឃើញទ្រង់ក៏ដោយ ពិតណាស់ ទ្រង់កំពុងតែឃើញអ្នក។

ចម្លើយ. គឺត្រូវមានពីរលក្ខខណ្ឌ ៖
១. នៅពេលដែលទង្វើនោះ គឺជាទង្វើដែលគេធ្វើដោយស្មោះស ជ្រះថ្លា(អៀខ្លើស)ចំពោះអល់ឡោះជាម្ចាស់។
២. ទង្វើនោះ គឺស្របតាមស៊ុណ្ណះ(លំអានឬមាគ៌ា)របស់ព្យាការីមូហាំម៉ាត់។

ចម្លើយ. គឺការប្រគល់ និងទុកចិត្តទាំងស្រុងលើអល់ឡោះជាម្ចាស់ក្នុងការទទួលបានផលប្រយោជន៍(ប្រការល្អ) និងការពារគ្រោះថ្នាក់(ប្រការអាក្រក់) ជាមួយនឹងការយកហេតុជាបច្ច័យ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយជនណាដែលប្រគល់ការទុកចិត្ដលើអល់ឡោះ គឺទ្រង់ជាអ្នកផ្ដល់ភាពគ្រប់គ្រាន់ដល់គេ”(អាត់តឡាក ៈ ៣)
(អាត់តឡាក ៈ ៣)

ចម្លើយ. ការប្រើគ្នាឲ្យធ្វើប្រការល្អ គឺការប្រើគ្នាឲ្យធ្វើរាល់ប្រការទាំងឡាយណាដែលជាការគោរពប្រតិបត្តិចំពោះអល់ឡោះ ហើយការហាមឃាត់គ្នាពីប្រការអាក្រក់ គឺការហាមគ្នាពីរាល់ប្រការទាំងឡាយណាដែលជាការល្មើសនឹងអល់ឡោះជាម្ចាស់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ មានន័យថា៖ “ពួកអ្នក(ប្រជាជាតិរបស់មូហាំម៉ាត់) គឺជាប្រជាជាតិដ៏ល្អប្រពៃបំផុតដែលត្រូវបានគេបង្កើតឡើងសម្រាប់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាអំពីអំពើអាក្រក់ ព្រមទាំងពួកអ្នកមានជំនឿលើអល់ឡោះ”(អាលីអ៊ិមរ៉ន ៈ ១១០)

ចម្លើយ.គឺក្រុមដែលអនុវត្តន៍ដូចអ្វីដែលព្យាការីមូហាំម៉ាត់ និងសហាហ្ពាត់របស់លោកបានអនុវត្តន៍ ទាំងពាក្យសម្តី ទង្វើឬកាយវិការ និងគោលជំនឿ។
គេឲ្យឈ្មោះពួកគេថា អះលុសស៊ុណ្ណះ ពីព្រោះពួកគេជាអ្នកដែលដើរតាមស៊ុណ្ណះ(លំអានឬមាគ៌ា)របស់ព្យាការីមូហាំម៉ាត់ និងបោះបង់ចោលប្រការពិតអះ(ប្រការដែលបង្កើតថ្មីក្នុងសាសនា)។ (អះលុសស៊ុណ្ណះ មានន័យថា “អ្នកដែលកាន់តាមស៊ុណ្ណះ”)
វ៉ាល់ជើម៉ាអះ ៖ ពីព្រោះពួកគេជាក្រុមដែលរួបរួមគ្នានៅលើការពិត(ប្រការត្រឹមត្រូវ) ហើយពួកគេមិនបែកបាក់គ្នានៅក្នុងវានោះឡើយ។ (ជើម៉ាអះ មានន័យថា “ក្រុម” ដែលសំដៅលើការរួបរួម)