ផ្នែកផ្សេងៗ

ចម្លើយ. មានដូចជា៖
១. វ៉ាជិប(កាតព្វកិច្ច ឬប្រការដែលចាំបាច់ត្រូវធ្វើដាច់ខាត)
២. ស៊ូណិត(ទង្វើស្ម័គ្រចិត្ត ឬប្រការគួរគប្បីធ្វើ)
៣. ហារ៉ាំ(ប្រការដែលគេហាមឃាត់ដាច់ខាត)
៤. ម៉ាក្រុះ(ទង្វើដែលគេមិនពេញចិត្ត ឬប្រការដែលមិនគួរគប្បីធ្វើ)
៥. មូហ្ពាស(ប្រការដែលគេអនុញ្ញាត ចង់ធ្វើក៏បាន មិនចង់ធ្វើក៏បាន)

ចម្លើយ. ច្បាប់បញ្ញត្តិទាំងនេះមាន៖
១. វ៉ាជិប(កាតព្វកិច្ច ឬប្រការដែលចាំបាច់ត្រូវធ្វើដាច់ខាត)៖ ដូចជាការប្រតិបត្តិសឡាតទាំងប្រាំពេល ការបួសខែរ៉ម៉ាហ្ទន កតញ្ញូចំពោះឪពុកម្តាយជាដើម។
 ប្រការវ៉ាជិប គឺគេផ្តល់ផលបុណ្យដល់អ្នកដែលធ្វើវា ហើយគេដាក់ទណ្ឌកម្ម(ទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា។
២. ស៊ូណិត(ទង្វើស្ម័គ្រចិត្ត ឬប្រការគួរគប្បីធ្វើ)៖ ដូចជាការសឡាតស៊ូណិតរ៉វ៉ាតិប(ស៊ូណិតអមហ្វើរទូ) ការប្រតិបត្តិសឡាតពេលយប់(គីយ៉ាមុលឡៃល៍) ការផ្តល់ចំណីអាហារដល់អ្នកដទៃ ការឲ្យសាឡាមជាដើម។
 ចំពោះប្រការស៊ូណិត គឺគេផ្តល់ផលបុណ្យចំពោះអ្នកដែលបានធ្វើវា តែគេមិនដាក់ទណ្ឌកម្ម(មិនទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វានោះទេ។
កំណត់សម្គាល់៖
គប្បីលើជនមូស្លីម នៅពេលដែលគេឮថា ប្រការនេះជាប្រការស៊ូណិត គឺគប្បីរួសរាន់អនុវត្តន៍វា និងប្រតិបត្តិវាតាមគំរូរបស់ព្យាការីមូហាំម៉ាត់ ﷺ។
៣. ហារ៉ាំ(ប្រការដែលគេហាមឃាត់ដាច់ខាត)៖ ដូចជាការផឹកស្រា អកតញ្ញូចំពោះឪពុកម្តាយ ការកាត់ផ្តាច់ចំណងសាច់សាលោហិតជាដើម។
 ចំពោះប្រការហារ៉ាំ គឺគេដាក់ទណ្ឌកម្ម(ទទួលបានបាបកម្ម)ចំពោះអ្នកដែលបានធ្វើវា ហើយគេផ្តល់ផលបុណ្យចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា។
៤. ម៉ាក្រុះ(ទង្វើដែលគេមិនពេញចិត្ត ឬប្រការដែលមិនគួរគប្បីធ្វើ)៖ ដូចជាការផ្តល់ឲ្យ ឬទទួលយកអ្វីមួយដោយដៃឆ្វេង ការមូរសម្លៀកបំពាក់ក្នុងពេលសឡាតជាដើម។
 ប្រការម៉ាក្រុះ គឺគេផ្តល់ផលបុណ្យចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា តែគេក៏មិនដាក់ទណ្ឌកម្ម(មិនទទួលបានបាបកម្ម)ចំពោះអ្នកដែលធ្វើវានោះដែរ។
៥. មូហ្ពាស(ប្រការដែលគេអនុញ្ញាត ចង់ធ្វើក៏បាន មិនចង់ធ្វើក៏បាន)៖ ដូចជាការបរិភោគផ្លែប៉ោម និងការផឹកកាហ្វេជាដើម ហើយគេឲ្យឈ្មោះវាទៀតថា ប្រការហារូស(ប្រការដែលគេអនុញ្ញាត) និងប្រការហាឡាល់។
 ចំពោះប្រការមូហ្ពាស គឺគេមិនផ្តល់ផលបុណ្យដល់អ្នកដែលធ្វើវានោះទេ ហើយគេក៏មិនដាក់ទណ្ឌកម្ម(មិនទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វានោះដែរ។

ចម្លើយ. ជាគោលការណ៍ រាល់ការលក់ដូរ និងការប្រាស្រ័យទាក់ទងទាំងអស់ គឺត្រូវបានអនុញ្ញាត(ហាឡាល់) លើកលែងតែមួយចំនួនប៉ុណ្ណោះដែលត្រូវបានអល់ឡោះជាម្ចាស់ហាមឃាត់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ប៉ុន្ដែអល់ឡោះបានអនុញ្ញាតចំពោះការលក់ដូរ ហើយទ្រង់បានហាមឃាត់អំពីការយកការប្រាក់”(អាល់ហ្ពាក៏រ៉ោះ ៈ ២៧៥)

ចម្លើយ. មានដូចជា៖
១. ការបោកប្រាស់(នៅក្នុងការលក់ដូរ) ហើយក្នុងចំណោមនោះ គឺការលាក់បាំងពីភាពអន់នៃទំនិញនោះ។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ បានដើរឆ្លងកាត់អាហារមួយពំនូក លោកក៏បានលូកដៃចូលក្នុងអាហារនោះ ស្រាប់តែម្រាមដៃរបស់លោកមានសំណើមទឹក។ លោកក៏សួរថា៖ “ឱម្ចាស់អាហារ! តើនេះជាអ្វីទៅ”? គាត់បានឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ! វាត្រូវទឹកភ្លៀង។ លោកក៏បានតបវិញថា៖ “ចុះហេតុអ្វីបានជាអ្នកមិនដាក់វានៅលើអាហារដើម្បីឲ្យគេមើលឃើញ! ជនណាដែលបោកប្រាស់ មិនមែនជាក្រុមរបស់ខ្ញុំទេ”។ អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ បានដើរឆ្លងកាត់អាហារមួយពំនូក លោកក៏បានលូកដៃចូលក្នុងអាហារនោះ ស្រាប់តែម្រាមដៃរបស់លោកមានសំណើមទឹក។ លោកក៏សួរថា៖ “ឱម្ចាស់អាហារ! តើនេះជាអ្វីទៅ”? គាត់បានឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ! វាត្រូវទឹកភ្លៀង។ លោកក៏បានតបវិញថា៖ “ចុះហេតុអ្វីបានជាអ្នកមិនដាក់វានៅលើអាហារដើម្បីឲ្យគេមើលឃើញ! ជនណាដែលបោកប្រាស់ មិនមែនជាក្រុមរបស់ខ្ញុំទេ”។ រាយការណ៍ដោយ មូស្លីម
២. ការប្រាក់៖ ឧទាហរណ៍ដូចជា ការដែលបុគ្គលម្នាក់ខ្ចីលុយពីបុគ្គលម្នាក់ទៀតចំនួនមួយពាន់ដុល្លា ហើយសងត្រឡប់ទៅវិញចំនួនពីរពាន់ដុល្លា។
អ្វីដែលបានបន្ថែមលើសនោះ(លើសប្រាក់ដើមដែលបានខ្ចី) គឺជាការប្រាក់ដែលត្រូវបានហាមឃាត់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ប៉ុន្ដែអល់ឡោះបានអនុញ្ញាតចំពោះការលក់ដូរ ហើយទ្រង់បានហាមឃាត់អំពីការយកការប្រាក់”(អាល់ហ្ពាក៏រ៉ោះ ៈ ២៧៥)
៣. ភាពមិនច្បាស់លាស់ និងការមិនដឹង៖ ដូចជាគេនិយាយថា ខ្ញុំលក់ទឹកដោះដែលនៅក្នុងខ្លួនពពែឲ្យអ្នក ឬលក់ត្រីក្នុងទឹកឲ្យអ្នក ទាំងដែលគេមិនទាន់បាននេសាទវាមកសោះ។
នៅក្នុងហាទីស្ហមួយបានបញ្ជាក់ថា៖ “រ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់ពីការលក់ដូរដែលមិនច្បាស់លាស់”។ រាយការណ៍ដោយ មូស្លីម

ចម្លើយ. មានដូចជា៖
១. នៀកម៉ាត់អ៊ីស្លាម ខណៈដែលទ្រង់មិនបានបង្កើតរូបខ្ញុំមកឲ្យស្ថិតក្នុងចំណោមអ្នកគ្មានជំនឿ(កាហ្វៀរ)ឡើយ។
២. នៀកម៉ាត់ស៊ុណ្ណះ ខណៈដែលទ្រង់មិនបានបង្កើតរូបខ្ញុំឲ្យស្ថិតក្នុងចំណោមអ្នកដែលបង្កើតថ្មី(ពួកពិតអះ)ឡើយ។
៣. នៀកម៉ាត់សុខភាពល្អ និងភាពសុខសាន្ត ដូចជាអាចមើលឃើញ អាចស្តាប់ឮ អាចដើរបាន និងផ្សេងៗទៀត។
៤. នៀកម៉ាត់ចំណីអាហារ ភេសជ្ជៈ និងសម្លៀកបំពាក់។
ហើយនៀកម៉ាត់(ឧបការគុណ)របស់អល់ឡោះជាម្ចាស់មកលើយើង គឺច្រើនណាស់ ដោយយើងមិនអាចគណនា ឬរាប់វាអស់នោះឡើយ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ”ហើយប្រសិនបើពួកអ្នករាប់ចំនួននៀកម៉ាត់របស់
អល់ឡោះនោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតណាស់ អល់ឡោះ មហាអភ័យទោស មហាអាណិតស្រឡាញ់”។ (អាន់ណះល៍ ៈ ១៨)

ចម្លើយ. គឺចាំបាច់លើយើងត្រូវដឹងគុណចំពោះនៀកម៉ាត់ទាំងនោះ តាមរយៈការថ្លែងអំណរគុណ និងកោតសរសើរដល់អល់ឡោះជាម្ចាស់ ព្រោះទ្រង់គឺជាម្ចាស់តែមួយគត់ដែលបានប្រោសប្រទានវាដល់យើង ហើយយើងត្រូវប្រើប្រាស់នៀកម៉ាត់ទាំងនេះក្នុងផ្លូវដែលអល់ឡោះទ្រង់ពេញចិត្ត ពុំមែនប្រើប្រាស់វាក្នុងការប្រព្រឹត្តល្មើសនឹងទ្រង់ឡើយ។

ចម្លើយ. ថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ)របស់ជនមូស្លីមមានពីរ គឺថ្ងៃរ៉យ៉ាហ្វិតរ៉ោះ និងថ្ងៃរ៉យ៉ាហាជ្ជី។
ដូចដែលមានបញ្ជាក់ក្នុងហាទីស្ហមួយដែលរាយការណ៍ដោយអាណាស គាត់បាននិយាយថា៖ ពេលដែលរ៉ស៊ូលុលឡោះ ﷺ បានទៅដល់ម៉ាទីណះ នៅពេលនោះ សម្រាប់អ្នកនៅម៉ាទីណះ ពួកគេមានពីរថ្ងៃដែលពួកគេលេងសប្បាយ។ ពេលនោះ លោកក៏បានសួរថា៖ “តើថ្ងៃទាំងពីរនេះជាថ្ងៃអ្វីដែរ?” ពួកគេបានឆ្លើយថា៖ “ពួកយើងលេងសប្បាយនៅក្នុងថ្ងៃទាំងពីរនេះតាំងពីសម័យកាលអវិជ្ជា(មុនអ៊ីស្លាម)មកម្លេះ”។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ពួកគេវិញថា៖ “ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជំនួសដល់ពួកអ្នកនូវពីរថ្ងៃផ្សេងវិញដែលវាល្អជាងថ្ងៃទាំងពីរនេះទៅទៀត គឺថ្ងៃរ៉យ៉ាហាជ្ជី និងថ្ងៃរ៉យ៉ាហ្វិតត្រោះ”។ រាយការណ៍ដោយ អាពូហ្ទាវូទ
ចំពោះថ្ងៃរ៉យ៉ា ឬថ្ងៃបុណ្យផ្សេងពីថ្ងៃទាំងពីរនេះ គឺជាប្រការដែលគេបង្កើតថ្មី(ពិតអះ)

ចម្លើយ. គឺខែរ៉ម៉ាហ្ទន។

ចម្លើយ. គឺថ្ងៃជុមអាត់(ថ្ងៃសុក្រ)

ចម្លើយ. គឺចាំបាច់ត្រូវទម្លាក់ភ្នែកចុះ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្ដាបុរសដែលមានជំនឿឱ្យពួកគេទម្លាក់ក្រសែភ្នែករបស់ពួកគេចុះពីការសម្លឹងមើល(ស្ដ្រី និងអ្វីដែលច្បាប់អ៊ីស្លាមបានហាមឃាត់)(អាន់នួរ ៈ ៣០)

ចម្លើយ. សត្រូវរបស់មនុស្សលោកមាន៖
១. តណ្ហាដែលតែងប្រើឲ្យធ្វើអាក្រក់(វិញ្ញាណអាក្រក់)៖ គឺដោយសារមនុស្សតែងមានទំនោរទៅតាមចំណង់តណ្ហារបស់គេក្នុងការប្រព្រឹត្តនូវអំពើដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ”តាមពិត តណ្ហាទេដែលអូសទាញទៅរកប្រការដែលអាក្រក់ លើកលែងតែជនណាដែលម្ចាស់របស់ខ្ញុំបានអាណិតស្រឡាញ់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យទោស មហាអាណិតស្រឡាញ់”។ (យូសុះ ៈ ៥៣) ២. ស្ហៃតន៖ វាជាសត្រូវរបស់កូនចៅអាហ្ទាំ(មនុស្សលោក) ហើយគោលបំណងរបស់វា គឺធ្វើឲ្យមនុស្សលោកវង្វេង ញុះញង់ និងទាញពួកគេឲ្យធ្វើប្រការអាក្រក់ ព្រមទាំងឲ្យពួកគេបានចូលឋាននរកដូចវាដែរ។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរកុំដើរតាមមាគ៌ានានារបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងពិតប្រាកដចំពោះពួកអ្នក”(អាល់ហ្ពាក៏រ៉ោះ ៈ ១៦៨) មិត្តភក្តិដែលមិនល្អ៖ ដែលពួកគេតែងជំរុញរូបគេឲ្យធ្វើអំពើអាក្រក់ និងរារាំងរូបគេពីអំពើល្អ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ មិត្ដភកិ្ដទាំងឡាយនៅថ្ងៃនោះ(ថ្ងៃបរលោក)នឹងក្លាយជា សត្រូវនឹងគ្នា លើកលែងតែអ្នកដែលកោតខ្លាចអល់ឡោះប៉ុណ្ណោះ។ (អាសហ្ស៊ុខរុហ្វ ៈ ៦៧)

ចម្លើយ. ការសារភាពកំហុស(តាវហ្ពាត់) គឺជាការវិលត្រឡប់(ដកខ្លួន)អំពីការប្រព្រឹត្តល្មើសនឹងអល់ឡោះជាម្ចាស់ទៅកាន់ការគោរពប្រតិបត្តិទ្រង់វិញ(ឈប់ប្រព្រឹត្តល្មើសនឹងទ្រង់)
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យ ទោសចំពោះអ្នកណាដែលបានសារភាពកំហុស និងបានជឿ ហើយ និងបានសាងអំពើល្អ បន្ទាប់មកគេប្រកាន់ខ្ជាប់លើផ្លូវដែលត្រឹមត្រូវ (រហូតដល់ស្លាប់)(តហា ៈ ៨២)

ចម្លើយ. មានដូចជា៖
១. បោះបង់ចោលទង្វើខុសឆ្គងនោះ
២. សោកស្តាយចំពោះអ្វីដែលបានកន្លងហួស
៣. ប្តេជ្ញាថាមិនត្រឡប់ទៅប្រព្រឹត្តទង្វើនោះម្តងទៀតឡើយ។
៤. បង្វិលត្រឡប់ទៅកាន់ម្ចាស់ដើមវិញនូវអ្វីដែលគេបានបំពាន។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ និងពួកដែលនៅពេលដែលពួកគេធ្វើអំពើអាក្រក់អ្វីមួយ ឬពួកគេបំពានលើខ្លួនឯង គឺពួកគេនឹកឃើញអល់ឡោះ ហើយពួកគេសុំអភ័យទោសនូវរាល់ទោសកំហុសរបស់ពួកគេ។ ហើយគ្មាន អ្នកណាដែលអភ័យទោសនូវរាល់កំហុសទាំងអស់ ក្រៅពីអល់ឡោះឡើយ។ ហើយពួកគេមិនរឹងរូសចំពោះអ្វីដែល ពួកគេបានប្រព្រឹត្ដនោះទេ ខណៈដែលពួកគេដឹងហើយនោះ។ (អាលីអ៊ិមរ៉ន ៈ ១៣៥)

ចម្លើយ. គឺមានន័យថា អ្នកបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យទ្រង់ថ្លែងសរសើរលើណាពី(ព្យាការី)របស់ទ្រង់នៅក្នុងចំណោមបណ្តាម៉ាឡាអ៊ីកាត់ដែលមានឋានៈខ្ពង់ខ្ពស់។

ចម្លើយ. គឺមានន័យថា ជាការលើកតំកើង និងបញ្ជាក់ពីភាពបរិសុទ្ធ ជ្រះស្អាតរបស់អល់ឡោះជាម្ចាស់ពីរាល់កង្វះខាតទាំងឡាយ។

ចម្លើយ. គឺមានន័យថា អ្នកថ្លែងសរសើរដល់អល់ឡោះជាម្ចាស់ និងប្រគល់ជូនទ្រង់នូវលក្ខណៈសម្បត្តិដ៏ពេញលេញ។

ចម្លើយ. គឺមានន័យថា ទ្រង់ជាម្ចាស់ដ៏មហាធំធេង មហាឧត្តុង្គឧត្តម មហាខ្លាំងពូកែលើសពីអ្វីៗទាំងអស់។

ចម្លើយ. គឺមានន័យថា ជាការបដិសេធពីអនុភាព និងឥទ្ធិពលរបស់ខ្ញុំបម្រើទាំងឡាយ ហើយប្រគល់វាជូនចំពោះអល់ឡោះជាម្ចាស់តែមួយគត់។

ចម្លើយ. គឺមានន័យថា ខ្ញុំសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ សូមឲ្យទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំ និងបិទបាំងភាពអាម៉ាស់របស់ខ្ញុំ។